ភ្នំបូកគោនេះមានចំងាយពីក្រុង កំពត ៤២គ.ម រហូតដល់កំពូលភ្នំ។ កាលដំបូងឡើយ បូកគោគឺជាទីកន្លែងសំរាប់លំហែរកាយ ក្នុងការផ្លាស់ប្តូរអាកាសធាតុ នៃតំបន់វាលរាបទៅតំបន់កំពូលភ្នំនាឆ្នេរសមុទ្រ។ ស្ថិតនៅលើកំពូលភ្នំដែលមានកំពស់ ១០៧៥ ម៉ែត្រ អាកាសធាតុនៅទីនោះមានភាពត្រជាក់បង្គួរ រុក្ខេជាតិទាំងឡាយមានភាពរីកស្រស់គ្រប់ពេលវេលាព្រមទាំងមាន ទេសភាពធម្មជាតិដ៏ល្អៗ ដូចចជាផ្ទាំងថ្មធំៗជាច្រើនឥតគណនា នៅរាយប៉ាយក្រោមដើមរុក្ខជាតិ ខ្លះទៀតនៅ កណ្តាលវាល ខ្លះទៀតដូចជារូបសត្វផ្សេងៗ មានរាងជាសំពៅ។
រមណីដ្ឋានភ្នំបូកគោនេះស្ថិត នៅចម្ងាយ៤២គីឡូម៉ែត្រពីទីរួមខេត្តកំពតហើយឧទ្យានជាតិភ្នំបានរកឃើញដោយជនជាតិបារាំងមួយឈ្មោះថា រូលួស ហើយត្រូវបានរៀបចំឡើងនៅថ្ងៃទី13-4-1922 ក្នុងរាជ្ជកាលព្រះបាទស៊ីសុវត្តិ។ កាលសម័យរាស្រ្តនិយម គេបានកសាងសំណង់សាធារណៈ ជាច្រើនប្តែក្លាយជាបូរីមួយ។ ទទឹមនឹងនោះមានកន្លែងទឹកជ្រោះមួយ នៅតំបន់ទឹកធ្លាក់ ៣ ថ្នាក់ ពពកវិល ” ដែលមាន ចំងាយ ៧គ.ម ពីទីនោះ។ភ្នំបូកគោស្ថិតនៅរយៈកម្ពស់១០៧៥មែត្រមានខ្យល់អាកាសល្អបរិសុទ្ធ ទេសភាពធម្មជាតិដ៏ស្រស់ត្រកាលនិងសែនមនោរម្យក្រៃលែងជាមួយនឹងដើមឈើ ធំៗ និងផ្ទាំងថ្មដែលមានរាងដូចជាសត្វ។នៅក្នុងសម័យសង្គមរាស្ត្រនិយម មានសំណង់អាគារសាធារណៈជាច្រើនប្រៀបដូចជាទីក្រុងមួយដែរ ។
នៅចម្ងាយ៧គីទ្បូមែត្រពីភ្នំបូកគោមានកន្លែងសម្រាប់ងូតទឹកកំសាន្ត ដែលស្ថិតនៅកន្លែងទឹកធ្លាក់។ ទីនោះមានឈ្មោះថាពពកវិល។ រីឯនៅលើកំពូលភ្នំវិញគេអាចមើលឃើញទិដ្ឋភាពដ៏ស្រស់ស្អាតនៃ ពីលើកំពូលភ្នំបូកគោគេអាចមើលឃើញទិដ្ឋភាពខ្លះៗ នៃទីក្រុងកំពត កែបនិង ខេត្តព្រះសីហនុ ព្រមទាំងផ្ទៃសមុទ្រខៀវស្រង៉ាត់ធំល្វឹងល្វើយជាប់ជើងមេឃ។