ពិតជាចម្លែក ! ឪពុកម្តាយបានយកកូនស្រីដ៏ស្រស់ស្អាតទៅរៀបការជាមួយសត្វឆ្កែ !!!

719

ប្រទេសឥណ្ឌា៖ ពិតជាចម្លែកកំរមានដោយឪពុកម្តាយក្មេងស្រីម្នាក់សុខចិត្តឲ្យកូនស្រីដ៏ស្រស់ស្អាតរបស់គាត់ទៅរៀបការជាមួយឆ្កែធ្វើជាប្តីប្រពន្ធនេះមិនមែនជាលើលទីមួយទេដែលជនជាតិឥណ្ឌារៀបការកូនស្រីឬកូនប្រុសជាមួយសត្វចញ្ចឹម ដែលនេះមានជំនឿពីដូនតារបស់ពួកគេ។

ពួកគេមានជំនឿថា ការរៀបការជាមួយឆ្កៃអនាថាដូចនេះ ជាការដំដោះគ្រោះចង្រៃដល់ក្រុមគ្រួសា និងអ្នកភូមិផងដែរ លើលពីនេះទៅទៀតគេមានជំនឿថាព្រលឹងវិញ្ញាណរបស់ពួកគេនឹងនៅជាប់គ្នាជានិច្ច ហើយនៅពេលដែលនាងរៀបការជាមួយបុរសក្រោយៗ បុរសនោះនឹងមានអាយុវែងទៀតផង។

តាមការពិត នាងក៏មិនសប្បាយចិត្តនឹងអាពាហ៍ពិពាហ៍នេះប៉ុន្មានដែរ ព្រោះនាងមានភាពខ្មាស់អៀនដែរ តែនេះជាប្រពៃណី ចៀស​មិនរួច សុខចិត្តរៀប​ការតាមឪពុកម្តាយជាការបំពេញបំណងរបស់ពួកគាត់ទៅ។ ឪពុកម្តាយរបស់នាងនិយាយថា ពូកគាត់សុខចិត្តចំណាយលុយតាមអ្វីដែលអាចទៅបាន គឺដោយសារតែចង់ឲ្យកូនស្រីនិងក្រុមគ្រួសារបានសេចក្តីសុខសាន្តដែរ។សូមបញ្ជាក់ផងដែរថានៅឥណ្ឌា ការរៀបការកូនស្រីជាមួយសត្វបែបនេះវាខុសជាមួយច្បាស់រដ្ឋផងដែរ។

 

SHARE