វិធីធ្វើ៖
ចាក់ទឹកក្តៅឧណ្ហៗចូលទៅក្នុងកែវធំមួយ (ទឹកមិនឱ្យក្តៅពេកទេ ព្រោះវាអាចកាត់បន្ថយប្រសិទ្ធភាពទឹកឃ្មុំក្នុងការជួយឱ្យរបួសឆាប់ជាបាន)។ ដាក់ទឹកឃ្មុំមួយស្លាបព្រាបាយ និងច្របាច់ទឹកក្រូចឆ្មារមួយចំហៀងចូលដែរ។ ចូរលាយរបស់ទាំងអស់ចូលគ្នា ហើយញ៉ាំវាម្តងឱ្យអស់។
វិធីប្រើប្រាស់៖
អ្នកគួរតែញ៉ាំទឹកដែលលាយរួចខាងលើនៅពេលព្រឹក ជាពិសេសភ្លាមៗមុនពេលភ្ញាក់ពីគេង។ រយៈពេលមួយម៉ោងក្រោយ មិនត្រូវញ៉ាំភេសជ្ជៈអ្វីផ្សេងដូចជា កាហ្វេ ឬតែឡើយ។ នៅពេលអ្នកសុខភាពអ្នកនឹងកាន់តែល្អ ហើយអ្នកនឹងឃើញលទ្ធផលរបស់វាជាមិនខាន។
អត្ថប្រយោជន៍នៃការទទួលទានរាល់ថ្ងៃ៖
អត្ថប្រយោជន៍ចំពោះសុខភាពនៃការញ៉ាំភេសជ្ជៈមួយនេះគឺរាប់មិនអស់ឡើយបើសិនជាអ្នកញ៉ាំវាទៀងទាត់ និងរាល់ថ្ងៃ។ អ្នកអាចនឹងស្រកទម្ងន់ មានកម្លាំង ច្រោះជាតិពុលក្នុងខ្លួន អាចសម្លាប់មេរោគក្នុងខ្លួន ជួយដោះស្រាយបញ្ហាផ្តាសាយ និងក្អក ពង្រឹងដល់មុខងារប្រព័ន្ធភាពស៊ាំ និងការរំលាយអាហារ សម្របសម្រួលដល់ចលនាពោះវៀន និងជួយដោះស្រាយក្លិនមាត់មិនល្អនៅពេលព្រឹកទៀតផង។
ភេសជ្ជៈដ៏អស្ចារ្យមួយនេះក៏មានប្រសិទ្ធភាពក្នុងការសម្លាប់កោសិកាមហារីកដែរ។ សារព័ត៌មាននៃការស្រាវជ្រាវក្នុងផ្នែកវិទ្យាសាស្ត្រវេជ្ជសាស្ត្របានចុះផ្សាយការសិក្សាមួយដែលរកឃើញថា សារធាតុចម្រាញ់ចេញពីសម្បកក្រូចឆ្មាអាចកាត់បន្ថយ និងបង្ការការធ្វើអុកស៊ីតកម្មទៅលើកូឡេស្តេរ៉ុលអាក្រក់បាន។ នៅពេលធ្វើអុកស៊ីតកម្ម កូឡេស្តេរ៉ុលគឺជារ៉ាឌីកាល់សេរីដែលបង្កើនការរលាក និងប្រឈមកាន់តែខ្លាំងនឹងមហារីក។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត