វិធីធ្វើបាក់តេរីប្រភេទទឹកដើម្បីប្រើលើចំការទូទៅដើម្បីការពារជីវះចំរុះរបស់ដី រឺជួយបន្សាបពុល និងសារធាតុគីមី ដែលបន្សល់ក្នុងដី ក៏ដូចជាជួយការពារនូវប្រភេទដំណាំផ្សេងៗអោយមានភាពរឹងមាំ ធន់ទៅនឹងជំងឺ និងសត្វល្អិតផ្សេងៗ នឹងសំរាប់ផលិតជីធម្មជាតិផ្សេងៗទៀតជាដើម

959

នេះជាវិធីធ្វើបាក់តេរីប្រភេទទឹកដើម្បីប្រើលើចំការទូទៅដើម្បីការពារជីវះចំរុះរបស់ដី រឺជួយបន្សាបពុល និងសារធាតុគីមី ដែលបន្សល់ក្នុងដី ក៏ដូចជាជួយការពារនូវប្រភេទដំណាំផ្សេងៗអោយមានភាពរឹងមាំ ធន់ទៅនឹងជំងឺ និងសត្វល្អិតផ្សេងៗ នឹងសំរាប់ផលិតជីធម្មជាតិផ្សេងៗទៀតជាដើម។

សម្ភារៈ ៖កាកស្កអំពៅ ចំនួន៥លីត្រ ទឹកដូងខ្ចី ចំនួន២ផ្លែ ទឹកស្អាត ចំនួន២៥លីត្រ ផ្លែម្នាស់ ចំនួន៥ផ្លែសាប់ល្អិតទាំងសំបក ( មិនធ្លាប់ប្រើគីមីពីមុនមក)។

វិធីធ្វើ ៖ ដាក់វត្ថុទាំងអស់ក្នុងធុងបិតគម្រប រក្សារទុកកន្លែងម្លប់ ដោយកូរអោយសព្វរាល់ ២ថ្ងៃម្តងគ្រប់រយះពេល១០ថ្ងៃ ហើយរក្សារទុករយះពេល២ខែទើបអាចប្រើប្រាស់បាន។
ការប្រើប្រាស់ ៖ ប្រើលើដី លើដើម ឬបាញ់លើស្លឹក កម្រិតប្រើប្រាស់ ២០សេសេ លាយទឹក៥០លីត្រ។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

SHARE