គ្រឿងផ្សំ៖ ផ្លែម្តេញ ២០០ក្រាម លាងទឹកឲ្យស្អាត, អំបិល ២០០ក្រាម, ទឹក ៨០០ក្រាម, កំបោរក្រហម ២០ក្រាម, ទឺក ៥០០ក្រាម, ស្ករស ៤៥០ក្រាម, ទឹកឃ្មុំ ៥០ក្រាម, ទឹក ៦០០ក្រាម, ក្រឡ ឬប្រអប់សម្រាប់ត្រាំ។ វីធីធ្វើ៖ យកទឹក ៨០០ក្រាម ដាំដាក់អំបិលចូល ដាំឲ្យពុះ រួចទុកឲ្យត្រជាក់។ យកម្តេញដាក់ចូលក្រឡ រួចចាក់ទឹកអំំបិលចូល គ្របត្រាំទុកចោលរយៈពេល ២-៣ថ្ងៃ។
បន្ទាប់មកយកម្តេញដែលត្រាំហើយចាក់ទឹកអំបិលចេញ លាងឲ្យស្អាត ច្របាច់ម្តេញឲ្យរាងបែកល្មម ទុកឲ្យស្រក់ទឹក។ លាយទឹក ៥០០ក្រាមជាមួយកំបោរ កូររលាយឲ្យសព្វ ហើយដាក់ម្តេញចូលត្រាំទុកមួយឡែក។ បន្ទាប់មកដាក់ទឹក ៦០០ក្រាម ដាំដាក់ស្ករស និងទឹកឃ្មុំចូល កូរចូលគ្នាឲ្យសព្វដាំឲ្យពុះ រួចទុកឲ្យត្រជាក់។ រួចស្រង់ម្តេញចេញទុកឮឲ្យស្រង់ទឹក ដាក់ចូលក្រឡវិញ ហើយចាក់ទឹកស្ករសចូលត្រាំ គ្របទុកចោលរយៈពេល ១-២ថ្ងៃ ជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖
វីដេអូវិធីធ្វើ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ