គ្រឿងផ្សំ៖ ពងមាន់ ២គ្រាប់, ម្សៅចាហួយ ១០ក្រាម, ស្ករស ១៥០ក្រាម, ទឹក ១លីត្រ, ស្លឹក ២-៣សន្លឹក (ដើម្បីឲ្យឈ្ងុយ ដាក់ក៏បានមិនដាក់ក៏បាន)។ វិធីធ្វើ៖ គោះពងមាន់ដាក់ចាន វាយបញ្ចូលគ្នាឲ្យសព្វ រួចច្រោះកុំអោយដោយកាក។ ដាក់ទឹកចូលឆ្នាំងដាំឲ្យពុះ រួចដាក់ម្សៅចាហួយចូល កូរឲ្យសព្វ ហើយដាក់ស្លឹកតើយចូល ដាក់ស្ករស កូរឲ្យសព្វចូលគ្នា ទុកមួយរំពុះ។
បន្ទាប់ស្រង់ស្លឹកតើយចេញ ហើយចាក់ពងមាន់ចូលល្បាយតិចៗឲ្យពេញឆ្នាំង កុំអោយដុំៗ រួចកូរចូលគ្នា។ លើកចេញពីចង្រ្កានចាក់ចូលចាន ឬពុម្ព ពេលដួសចាក់ចូលកូរផង កុំឲ្យពងមាន់ដុំៗ ទុកឲ្យវាត្រជាក់ ជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖
វីដេអូវិធីធ្វើ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ