ទម្លាប់ប្រើខ្លាញ់បែបនេះដែលធ្វើឲ្យសុខភាពយើងខ្ទេចខ្ទី!!១- គិតថាប្រេងថ្លាមានគុណភាពល្អ៖មេផ្ទះគ្រប់គ្នានៅពេលទិញប្រេងច្រើនតែជ្រើសរើសប្រេងណាដែលមានពណ៌ស្រាល ព្រោះគាត់គិតថាប្រេងកាន់តែខ្មៅគុណភាពកាន់តែអន់។ ប៉ុន្តែអ្នកមិនអាចពឹងផ្អែកលើភ្នែកហើយកាត់សេចក្តីថាមួយណាល្អនោះទេព្រោះវាឋិតលើកត្តាជាច្រើនដូចជា គ្រឿងផ្សំ កម្រិតនៃការចម្រាញ់ និងវត្ថុធាតុដើមនៃប្រេង។២. ប្រើប្រេងតែមួយមុខគត់៖ប្រេងទាំងអស់សុទ្ធតែដូចគ្នា ប៉ុន្តែប្រេងនីមួយៗក៏មានមុខងារខុសគ្នាទៅតាមកម្រិតនៃការចម្រាញ់។ តាមការណែនាំអ្នកគួរតែប្រើខ្លាញ់ជ្រូក គោ ឬប្រេងដូងសម្រាប់ចម្អិនខ្លាំងដូចជាបំពងនិងចៀនជាដើម រីឯប្រេងអូលីវ ប្រេងសណ្តែកប្រើសម្រាប់ឆាជាមួយបន្លែ។ អ្នកក៏អាចជ្រើសរើសទៅតាមការណែនាំដែលមាននៅលើដប។៣. ប្រើប្រេងដដែលៗច្រើនដង៖រឿងសន្សំសំចៃគឺជាជំនាញរបស់មេផ្ទះគ្រប់រូប តែមិនអាចសន្សំសំចៃប្រេងដែលប្រើរួចនោះទេ។ ដោយគិតថាការប្រើលើកមុខមិនសូវជាខ្លោចខ្លាំងឬប្រេងនៅល្អ អ្នកក៏សម្រេចចិត្តប្រើប្រាស់វាម្តងទៀតដោយមិនគិតពីសុខភាព។ ការប្រើប្រាស់ប្រេងដដែលៗជាច្រើនលើកច្រើនសារអាចបង្កជាជំងឺផ្សេងៗជាពិសេសមហារីក។៤. តើប្រេងអូលីវសម្រាប់ធ្វើអ្វីខ្លះ?៖គ្រប់គ្នាគិតថាការប្រើប្រេងអូលីវជាជម្រើសល្អបំផុតមិនថាចម្អិនអ្វីក៏ដោយ។ ប្រេងអូលីវប្រើល្អបំផុតសម្រាប់ការចម្អិនមិនខ្លាំងពេកព្រោះវាងាយនឹងបាត់បង់ជីវជាតិបំប៉នណាស់។ អ្នកគួរតែប្រើវាសម្រាប់ញាំសាឡាដនិងបន្លែផ្សេងៗទៀតព្រោះវាជំនួយដល់សុខភាព។ លើសពីនេះទៅទៀត អ្នកក៏អាចប្រើវាសម្រាប់សម្រស់នៅលើមុខនិងសក់ផងដែរ៕
ទំព័រដើម ព័ត៌មានពេញនិយម