បន្ទាប់ពីមានការប្រកាសលទ្ធផលជាប់បវរកញ្ញាឯកឆ្នាំ2018 (Miss Grand International 2018) កញ្ញា Clara Sosaមកពីប្រទេសប៉ារ៉ាហ្កាយ ថានឹងបាក់ម្កុដមាស ស្នងពីបវរកញ្ញាប្រទេសប៉េរូ គឺកញ្ញា Maria Jose Lora នៅទីក្រុង រ៉ងហ្គូនប្រទេសមីយ៉ាន់ម៉ាកាលពីរាត្រីថ្ងៃទី25ខែតុលាឆ្នាំ2018នេះ។
មានការការភ្ញាក់ផ្ញើល ដោយបវរកញ្ញាឯក Clara Sosa បានដួលសន្លប់ដោយមិនដឹងមូលហេតុនៅលើឆាកតែម្តង តែប៉ុន្មាននាទីក្រោយមកក៏ដឹងខ្លួនវិញ។
សូមបញ្ចាក់ផងដែរថា កញ្ញាមានអាយុ24ឆ្នាំ មានកំពស់ 1.74m ជានិស្សិតផ្នែកច្បាប់និងប្រធានផ្នែកកម្មវិធីទូរទស្សន៍មួយផងដែរ។ នាងជាមនុស្សទី2ហើយដែលទទួលបានរាងស្អាតដាក់គេនៅប្រទេសរបស់នាង។
គួររំលឹកផងដែរថា ប្រទេស ប៉ារ៉ាហ្កាយ ជាប្រទេសមួយក្នុងចំណោប្រទេស7ផ្សេងទៀតដែលទទួលបានហ្កុដ។(វីដេអូខាងកក្រោម)
សូមមើលវីដេអូ៖