គ្រឿងផ្សំ៖ សាច់មាន់ ៣០០ក្រាម កាត់ជាដុំ ឬហាន់ស្តើងល្មម, ផ្សិតត្រចៀកកណ្តុរ ដាក់ត្រាំទឹកឲ្យទន់ ហាន់តូចល្មម កន្លះកូនចាន, ខ្ញីហាន់ កន្លះកូនចាន, ខ្ទឹមបារាំង ពាក់កណ្តាលផ្លែ ចិតជាដុំតូចល្មម, ស្លឹកខ្ទឹម ២-៣គល់ ហាន់ខ្លីៗ, ម្ទេសដៃនាង ១ផ្លែ ហាន់តូចល្មម, ទឹកស៊ីអ៊ីវ ស្ករស មួយមុខ ១ស្លាបព្រាបាយ, ទឹកប្រេងខ្យង ២ស្លាបព្រាបាយ, ខ្ទឹមចិញ្រ្ចាំ ៣-៤កំពឹស។
វិធីធ្វើ៖ ដាក់ប្រេងឆាចូលខ្ទះឲ្យក្តៅ រួចដាក់ខ្ទឹមចិញ្រ្ចាំចូលរំលីងឲ្យឈ្ងុយ ហើយដាក់សាច់មាន់ចូល ឆាច្របល់ ៣-៤នាទី។ បន្ទាប់មកដាក់គ្រឿងចូល ទឹកស៊ីអ៊ីវ ស្ករស និងទឹកប្រេងខ្យង ឆាច្របល់ចូលគ្នាឲ្យសព្វ រួចដាក់ទឹកចូលបន្តិច ឆាច្របល់ចូលគ្នា។ ហើយដាក់ខ្ទឹមបារាំង ខ្ញី និងផ្សិតត្រចៀកកណ្តុរ ចូល ឆា ៤-៥ត្រលប់ រួចដាក់ស្លឹកខ្ទឹម និងម្ទេសដៃនាងចូល ឆាច្របល់ចូលគ្នា ឆ្អិនហើយដួសដាក់ចានជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖
វីដេអូវិធីធ្វើ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ