នេះគឺជាផ្កាឡេវអាវ គឺជារុក្ខជាតិត្រូវបានគេដាំលំអសួនច្បារ។ ផ្កាឡេវអាវ គឺជារុក្ខជាតិស្មៅកំពស់ពី ៣០-៨០សម ដើមឈររាង៤ជ្រុង បែកមែកពណ៌ស្វាយមានរោម។ ស្លឹកដុះទល់ទងរាងពងក្រពើ ស្រួចចុងមានរោមពីក្រោមពណ៌ស។ ផ្កាពណ៌ស្វាយក្រហម ស ក្រហមភាវ ក្នុងផ្កាមានគ្រាប់។
ផ្នែកដែលប្រើប្រាស់៖ រុក្ខជាតិទាំងមូល
ការប្រើប្រាស់ជាឱសថ៖ រុក្ខជាតិនេះ ត្រូវបានគេយកទៅធ្វើជាឱសថព្យាបាលជំងឺដូចជា ក្អក រលាកទងសួត ហឺត ត្រជាក់ថ្លើម ភ្លឺភ្នែក រាកមូលសំបោរ បឺតបូស ឈឺឆ្អឹងឆ្អែង ឈឺចុកពេញខ្លួនពេលឆ្លងទន្លេ (ដាំទឹកងូត)។
កម្រិត និងរបៀបប្រើៈ ផ្កាចំនួន៥ក្រាម រួមជាមួយសំណកសត្វរៃ ៣ក្រាម និងហ្គិចហួយ ២ក្រាម ដាំទឹកឱ្យកូនក្មេងយំផឹក។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ សៀវភៅរុក្ខជាតិឱសថកម្ពុជា