ឱសថធម្មជាតិព្យាបាលបូសថ្លើម

870

ជំងឺបូសថ្លើម គឺជាជំំងឺរលាកថ្លើមមួយប្រភេទដែលបង្កឱ្យមានការកខ្ទុះលើសាច់ថ្លើមតែមួយ ឬច្រើនកន្លែងដែលមានទំហំតូចឬធំ ។ មានតែការពិនិត្យទេដែលអាចឱ្យដឹងពីស្ថានភាពនៃថ្លើមរបស់អ្នកបាន ។ ថ្លើម​របស់​យើង​មាន​តួនាទី​ទទួល​ឈាម​ទាំង​ឈាម​មក​ពី​សរសៃ​វ៉ែន Portal និង​សរសៃឈាម​អាក់ទែ​។ ការ​ដែល​មាន​ការបង្ក​រោគ កាន់តែ ច្រើន វា​នឹង​អំណោយផល​ដល់​ការ​ប្រឈម​នឹង​មេរោគ​បាក់តេរី កាន់តែ​ខ្លាំង​ដែរ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ កោសិការ Kupffer Cells ដែល​មាន​តួនាទី​កំចាត់​មេរោគ​បាក់តេរី​ក្នុង​ថ្លើម​គឺ​កម្រ​នឹង​ធ្វើអោយ​បាក់តេរី​បង្ក​ជា​ជំងឺ​ក្នុង​ថ្លើម​ណាស់​។ ដំណើរការ​ជា​ច្រើន​ខាងក្រោម​នេះ​សុទ្ធតែ​អាច​ឆ្លុះ​បញ្ជាក់​ពី​របៀប​ដែល​ជំងឺ​បូស​ថ្លើម​កើតមាន​។​

​ជំងឺ​រលាក​ខ្នែងពោះវៀន គឺជា​មូលហេតុ​ដ៏​ចម្បង​បំផុត​របស់​ជំងឺ​បូស​ថ្លើម​។ ការធ្វើ​រោគវិនិច្ឆ័យ និង​ព្យាបាល​ជំងឺ​មួយ​នេះ​បាន​ត្រឹមត្រូវ​ល្អ ធ្វើអោយ​ការ​ប្រឈម​នឹង​ជំងឺ​បូស​ថ្លើម​មាន​ការថយចុះ​មកដល់​១០​ភាគរយ​។​ ​ជំងឺ​ក្នុង​ផ្លូវ​ទឹកប្រមាត់​ក្នុងពេល​បច្ចុប្បន្ន​នេះ​គឺជា​មូលហេតុ​ដ៏​ចម្បង​បំផុត​មួយ​នៃ​ជំងឺ​បូស​ថ្លើម​ប្រភេទ Pyogenic ដែរ ព្រោះ​វា​នឹង​ធ្វើ​អោយ​ស្ទះ​លំហូរ​ទឹកប្រមាត់​សម្រាប់​អោយ​បាក់តេរី​ទម្លាយ​ចេញ​ពី​បំពង់​ទឹកប្រមាត់​ទៅ​ថ្លើម​។ ជំងឺ​គ្រួស​ក្នុង​ថង់ទឹកប្រមាត់ ការស្ទះ​ទឹកប្រមាត់​ខ្លាំងក្លា​ដែល​ប៉ះពាល់​ដល់​បំពង់​ទឹក​ប្រមាត់ បំពង់​ទឹកប្រមាត់​រួម​តូច និង​ជំងឺ​ពី​កំណើត​ផ្សេងៗ​ទៀត​សុទ្ធតែ​ជា​ដើម​ហេតុ​របស់​ជំងឺ​បូស​ថ្លើម​ហើយ​។ ខ្ទុះ​ដែល​បណ្តាល​មកពី​ផ្លូវ​ទឹកប្រមាត់​តែងតែមាន​ច្រើន​កន្លែង​។​

​ការបង្ក​រោគ​ក្នុង​សរីរាង្គ​ក្នុង​តំបន់វ៉ែន (Portal) អាច​ធ្វើ​អោយ​ទៅ​ជា​ជំងឺការរលាកសរសៃវ៉ែន ដោយសារកំណកឈាមស្ទះ (Localized Septic Thrombophlebitis) ដែល​ថ្ងៃក្រោយ​ទៅ​ជា​ជំងឺ​បូស​ថ្លើម​បាន​។ កំណក​ឈាម (Septic Emboli) ត្រូវ​បានរ​បេះ​ចូលក្នុង​សរសៃ​លំហូរ​ឈាម (Portal Circulation) ដែល​អាច​អោយ​ស្ទះ​ដល់​សរសៃឈាម​ក្នុង​សាច់​ថ្លើម ព្រមទាំង​បង្កើត​ជា​ទំនប់​សម្រាប់​បង្ក​ជា​ខ្ទុះ​តូចៗ​នៃ​ពពួក​មេរោគ​បាន​។ ខ្ទុះ​តូចៗ​ទាំងនេះ​ច្រើន​តែ​មាន​ច្រើន​កន្លែង ប៉ុន្តែ​វា​ច្រើន​តែ​ប្រមូលផ្តុំ​គ្នា​ទៅ​ជា​ខ្ទុះ​ធំ​។​ ​ការ​បង្ក​ជា​ខ្ទុះ​តូចៗ​ក៏​អាច​កើតឡើង​ដោយសារតែ​ជំងឺ​មេរោគ​ចូល​ក្នុង​ចរន្តឈាម​បាន​ដែរ​ដូចជា ជំងឺ​រលាក​ស្រទាប់​ខាងក្នុង​បេះដូង និង​ជំងឺរលាកតម្រងនោម​។ ជំងឺ​ទាំងនេះ​ច្រើន​ឃើញ​មាន​លើ​កុមារ​ដែល​មាន​ប្រព័ន្ធ​ភាពស៊ាំ​មិន​ប្រក្រតី​ដូចជា ជំងឺ Chronic Granulomatous Disease និង​ជំងឺមហារីក​ឈាម​ស​។​

​យ៉ាងហោច​ណាស់​មាន ៤​ភាគ​ដែរ​នៃ​ជំងឺ​បូស​ថ្លើម ដែល​បណ្តាលមកពី​មាន​រុន្ធ​ប្រហោង​ក្នុង​ចន្លោះ​សារី​រាង្គ​ខាង​ក្នុង​ពោះដែល​មាន​ជំងឺ​ទៅដល់​ថ្លើម​។​ ការ​មាន​របួស​លើ​សាច់​ថ្លើម​ដោយសារ​ការចាក់​ធ្លាយ​ពី​ខាងក្រៅ​អាច​នាំ​យក​នូវ​មេរោគ​ទៅ​បង្ក​លើ​ថ្លើម​បាន​ដោយផ្ទាល់ ទៅ​ជា​ជំងឺ​បូស​ថ្លើម​ប្រភេទ Pyogenic​។ ការ​មាន​របួស​លើ​សាច់​ថ្លើម​ដោយ​មិន​មាន​ការ​ធ្លាយ​ពី​ខាងក្រៅ​ក៏​អាច​ប្រឈម​នឹង​ជំងឺ​បូស​ថ្លើម​ប្រភេទ Pyogenic បានដែរ​ដោយសារតែ​មាន​ការ​រលួយ​សាច់​ថ្លើម​នៅតាម​តំបន់ ហូរ​ឈាម​ក្នុង​ថ្លើម និង​ហៀរ​ទឹកប្រមាត់​ចេញ​។ លទ្ធផល​នៃ​ជាលិការ​សាច់​ថ្លើម​បែប​នេះ​អំណោចផល​ដល់​ការលូ​ត​លាស់​របស់​បាក់តេរី​ណាស់​។​

​បូស​ថ្លើម​ប្រភេទ Pyogenic ត្រូវបាន​គេ​រកឃើញ​ជា​លើក​ទី​ពីរ​នៃ​ជំងឺ​បូស​ថ្លើម​ប្រភេទ Amebic ជំងឺ Hydatid Cystic Cavities ជំងឺ​ដុំ​សាច់​ក្នុង​ថ្លើម និង​មហារីក​រាលដាល​ចូល​ថ្លើម​។ វា​ក៏​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ផលវិបាក​នៃ​ការ​ផ្ស៊ាំ​ថ្លើម​ថ្មី Hepatic Artery Embolization សម្រាប់​ព្យាបាល​ជំងឺមហារីក​សាច់​ថ្លើម និង​ការ​លេប​របស់​អ្វី​មួយ​ពី​ខាងក្រៅ​ដែល​ធ្វើអោយ​ធ្លាយ​ដល់​សាច់​ថ្លើម​។ ការ​មាន​របួស និង​ការបង្ក​រោគ​លើ​សាច់​ថ្លើម​បន្ទាប់​ពី​ជំងឺ​អ្វី​ផ្សេង​មួយទៀត អាច​បណ្តាល​អោយ​ទៅ​ជា​បូស​ថ្លើម​បាន​ក្នុង​ភាគរយ​តិចតួច​ណាស់​។​

​ថ្លើម​ក្លែប​ខាងស្តាំ​អាច​មាន​ការប៉ះពាល់​ច្រើន​ជាង​ខាង​ឆ្វេង​ពីរដង​។ ចំពោះ​ការ​កើត​ឡើង​លើ​ក្លែប​ទាំងសងខាង​ឃើញ​មាន​តែ ៥​ភាគរយ​ប៉ុណ្ណោះ​នៃ​ករណី​។ ថ្លើម​ក្លែប​ខាងស្តាំ​ទទួល​ឈាម​ពី​សរសៃឈាម Superior Mesenteric និង Portal Veins ចំណែកឯ​ថ្លើម​ក្លែប​ខាងឆ្វេង​វិញ​ទទួល​ឈាម​ពី​សរសៃឈាម Inferior Mesenteric និង Splenic ។ ថ្លើម​ក៏មាន​ផ្ទុក​ទៅដោយ​ប្រព័ន្ធ​បង្ហូរ​ទឹកប្រមាត់​ក្នុង​ខ្លួន​ដ៏​ច្រើន​ណាស់​ដែរ​។ ការសិក្សា​បាន​បញ្ជាក់​អោយដឹងថា ការប៉ះពាល់​ទៅលើ​លំហូរ​សរសៃឈាម Portal គឺ​ជា​ដើម​ហេតុ​របស់​ជំងឺ​។

២. រោគសញ្ញា៖ ក្តៅខ្លួន ញាក់ ថ្លើមរីក ឈឺចាប់នៅក្រោមឆ្អឹងជំនីខាងស្តាំ និងចាក់ដោតទៅស្មាស្តាំ ឈឺខ្លាំងពេលគេគោះទៅលើថ្លើម ស្បែកអាចលឿងតិចតូច។


រូបមន្តនេះជារូបមន្តចាស់ៗបូរាណតំណតគ្នា ដែលធ្លាប់ប្រើប្រាស់ហើយមានប្រសិទ្ធភាព!

រុក្ខជាតិឱសថ៖
-ផ្ទីបន្លា


-ឫសអញ្ចាញ


-ស្មៅប្រមោយដំរី


វិធីធ្វើ និងប្រើប្រាស់៖
– យករុក្ខជាតិឱសថខាងលើហាលថ្ងៃឱ្យស្ងួត
– ប្រើប្រាស់បរិមាណស្មើៗគ្នា ទៅដាំ
– ទទួលជាប្រចាំ។

*តម៖ សាច់ពណ៌ក្រហម ត្រីដែលគ្មាស្រកា ត្រីក្រាញ់ និងគ្រឿងសមុទ្រគ្រប់ប្រភេទ
សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE