១. ការជ្រើសរើសដីសំរាប់ដំណាំធូរេន
ក-ទីតាំងដាំដំណាំ
-ត្រូវឋិតនៅតំបន់ខ្ពង់រាប មានរយៈកំពស់ចាប់ពី ៧៥ម៉ែត្រ រហូតដល់១០០០ម៉ែត្រ
-ជាប្រភេទដីមិនលិចទឹក និងមិនដក់ទឹក
-ជាប្រភេទដីក្រហម ម៉ត់ល្អ (គុណភាពដីល្អផុតលេខសំរាប់ដំណាំនេះ)
-ជាប្រភេទដី ខ្លាញ់ក្តាម និងច្រោះទឹកខ្លាំង (ដីកំពង់សោម តាមផ្លូវជាតិលេខ4)
-ជាប្រភេទដីខ្មៅលើ និងក្រហមក្រោម
-ធូរេន ត្រូវការ pH ស្មើ ៥,៥ ទៅ ៦,៥
-របបសំណើមច្រើន នៅទីតាំងដាំ
ខេត្តដែលអាចដាំដំណាំធូរេនបាន មាន កំពត ស្ទឹងត្រែង កំពង់សោម រតនៈគិរី កំពង់ចាម ពោធិ៍សាត់ សៀមរាប បាត់ដំបង ប៉ៃលិន មណ្ឌលគីរី ព្រវិហារ …..។ល។
២. របៀបដាំដុះ
ការរៀបចំដីដាំ
-ភ្ជួរដីឲ្យផុសចំនួន ២ដង
-បាចកំបោរសរីរាង្គ ចំនួន ១គីឡូក្រាម លើដី 100ម៉ែត្រ
– រាស់ដីស្មើ ផ្អាប់ទុករយះពេល ១៥ ទៅ ៣០ ថ្ងៃ (អស់សកម្មភាព)
-បោះតំរុយ សំរាប់ដាំ ចន្លោះពីដើម មួយ ទៅមួយ ៥ទៅ៨ម៉ែត្រពីគ្នា
-ការជីករណ្តៅដាំ ទំហំ ១ម៉ែត្រ គុណ១ម៉ែត្រ ជំរៅ ១ម៉ែត្រ ឬ បួនតឹក បួនជ្រុង ជំរៅ ៤តឹក
– វាស់ pHដី នៅបាតរណ្តៅ បើមិនសមស្រប ត្រូវបាចកំបោរ១ខាំក្នុង១រណ្តៅ
-ដាក់កាកសំណល់សរីរាង្គម៉ត់ ឲ្យពេញរណ្តៅ ហើយ បាញ់ ជីធម្មជាតិ ឲ្យជោក
-រៀងរាល់ ៥ថ្ងៃ ត្រូវជ្រោយមួយដង ហើយត្រូវជ្រោយយ៉ាងតិច ៥ដងដែរ
-រៀបចំប្រព័ន្ធស្រោចស្រព្វ ឲ្យបានល្អ។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត