រូបមន្តធម្មជាតិជួយអោយបាយបានឆ្ងាញ់ ចង់ទទួលទានអាហារ

1847

ចំណាយពេលតែ ១០នាទីទេ អ្នកនឹងទទួលបានរូបមន្តធម្មជាតិជួយអោយបាយបានឆ្ងាញ់ ចង់ទទួលទានអាហារ។ ពិសេសណាស់ សូមចែករំលែកឱ្យអ្នកចង់បាយបានបានដឹងផងបាទ។

គ្រឿងផ្សំ៖
-ខ្ញី ១ចំណិត

-ស្លឹកម្រះព្រៅ ៥ ឬ ៦សន្លឹក

-ម្រេចខ្មៅ ១គ្រាប់

-អំបិល ១/៤ស្លាបព្រាកាហ្វេ និងទឹក ១០០មីលីលីត្រ។

វិធីធ្វើ៖
-យកគ្រឿងផ្សំខាងលើទាំងអស់បុកបញ្ចូលគ្នា

-រួចច្រោះយកទឹក ហើយយកទៅលាយជាមួយទឹក

-ដាក់អំបិលចូល ហើយកូរឱ្យសព្វជាការស្រេច។

វិធីប្រើប្រាស់៖
-ទទួលទាន ៣០នាទីមុនបាយ។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

SHARE