របៀបធ្វើញាំត្រយ៉ូងចេក+គ្រឿងផ្សំ៖– ត្រយ៉ូងចេក ១ ផ្លែ– ក្រូចឆ្មារ ៣ផ្លែ– សាច់ជ្រូកបីជាន់ឬសាច់មាន់ ២៥០ ក្រាម– សណ្តែកដីលីងរួច ១០០ ក្រាម– អំបិល ១ ស្លាព្រាកាហ្វេ– ស្ករស ២ ស្លាព្រាកាហ្វេ– ប៊ីចេង ១ ស្លាព្រាកាហ្វេ– ទឹកត្រី ១ ស្លាព្រាបាយ– ខ្ទឹមក្រហម ខ្ទឹមស ២ ឬ ៣ កម្ពឹស– ស្លឹកជីគ្រប់មុខ+វិធីធ្វើ៖១-យកត្រយ៉ូងចេកបកស្រទាប់ត្រយ៉ូងចេកចាស់ៗចេញ បន្ទាប់មកយកកាំបិតមុខពីរហាន់ស្តើងៗ ដាក់ត្រាំចូលក្នុងទឹកដែលមានច្របាច់ក្រូចឆ្មា មួយសន្ទុះក្រោយមកធ្វើការច្របាច់យកចេញដាក់ចានធ្វើបែបនេះដើម្បីឲ្យត្រយ៉ូងចេកមិនខ្មៅ។២-ដាក់ដាំទឹកស្ងោរសាច់មាន់ ឬ សាច់ជ្រូកឲ្យផុយ បន្ទាប់មកស្រង់សាច់ចេញ រួចហាន់សាច់ជាបន្ទះស្ដើងៗ បើប្រើសាច់មាន់ហែកសាច់មាន់ជាចំណិតតូចៗ។
៣-បុកសណ្តែកដី,បេះស្លឹកជី,ហាន់ខ្ទឹមស ខ្ទឹមក្រហមជាបន្ទះៗស្តើងៗទុកមួយអន្លើ។
៤-យកកូនចានមួយលាយអំបិល,ស្ករស,ប៊ីចេង,ទឹកត្រីចូលកូរឲ្យសព្វរួចបន្ថែម សណ្តែកដីបុករួច,ខ្ទឹមក្រហមចាក់ចូលក្នុងត្រយ៉ូងចេករួចធ្វើការច្របល់វាឲ្យសព្វច្របាច់ក្រូចចូលច្របល់រហូតដល់ត្រយ៉ូងចេកទន់ជាការស្រេច៕
ទំព័រដើម វិជ្ជាមេផ្ទះ