ងាយៗវិធីធ្វើសាច់ក្រក់ ឬណែមសាច់ជ្រូក ឆ្ងាញ់ជាប់ចិត្ត (វីដេអូវិធីធ្វើ)

2090

គ្រឿងផ្សំ៖ សាច់ជ្រូកចិញ្ច្រាំ ៥០០ក្រាម, សាច់បីជាន់ចិញ្ច្រាំ ៥០០ក្រាម, បាយ ១០០ក្រាម, គល់ស្លឹកគ្រៃហាន់ស្តើងៗ ១ស្លាបព្រាបាយ, ខ្ទឹមស ៥-៦កំពឹស, ទឹកត្រី ១ស្លាបព្រាបាយ, ស្ករស ១ស្លាបព្រាកាហ្វេ, អំបិល ១ស្លាបព្រាកាហ្វេ, ម្រេច ១ស្លាបព្រាបាយ, ម្សៅស៊ុប ១ស្លាបព្រាបាយ, ពោះវៀនជ្រូក ១ខ្សែ សម្រាប់ច្រកសាច់។

វិធីធ្វើ៖ យកពោះវៀនជ្រូកលាងទឹកជាមួយអំបិលឲ្យស្អាតទាំងក្នុង និងក្រៅ រួចស្រង់ទុកមួយឡែក។ យកគល់ស្លឹកគ្រៃ និងខ្ទឹមស បុកចូលគ្នាឲ្យម៉ត់ រួចដួសទុកមួយឡែក។ យកចានដាក់សាច់ជ្រូកចិញ្ច្រាំ សាច់បីជាន់ចិញ្ច្រាំ លាយជាមួយគល់ស្លឹកគ្រៃខ្ទឹមសដែលបុកហើយ ទឹកត្រី ស្ករស អំបិល ម្រេច ម្សៅស៊ុប ច្របល់ចូលគ្នា រួចដាក់បាយចូល ច្របល់ចូលគ្នាឲ្យសព្វ។

បន្ទាប់មកយកសាច់ដែលលាយគ្រឿងហើយ ញាត់ចូលក្នុងពោះវៀនជ្រូក រួចអស់ហើយយកខ្សែចងដើម្បីធ្វើជាដុំៗតាមចំណូលចិត្ត។ រួចយកទៅអាំង បំពង ឬចៀន តាមចំណង់ចំណូលចិត្ត ឆ្អិនជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE