អត្ថប្រយោជន៍ប៉ូវដើម ឫស ស្លឹក ធ្វើឲ្យដើម ស្លឹក មានពណ៌ខៀវបៃតង ធ្វើឲ្យបែកខ្នែង ឬពន្លកត្រួយថ្មីច្រើន ជួយឲ្យក្តឹបកាន់ច្រើន ធ្វើឲ្យប្រព័ន្ធឬសរឹងមាំ។
១. ធាតុផ្សំ៖ ដើមចេក៦០គីឡូក្រាម កាកស្ករ ២០គីឡូក្រាម និងទឹកចំនួន៣០លីត្រ។
២. វិធីធ្វើ
-ដំបូងចិញ្រ្ចាំឬហាន់ដើមចេកល្អិត៦០គីឡូក្រាមដាក់ចូលក្នុងធុង
-ដាក់កាកស្ករចំនួន២០គីឡូក្រាម
-ដាក់ទឹក៣០លីត្រ រួចកូរឲ្យសបកូរជារៀងរាល់ថ្ងៃ ៧ថ្ងៃប្រើបាន។
៣.របៀបប្រើ
-ថ្នាំ៤០សេសេ ទឹក ២០លីត្រ
-ហាមប្រើជាមួយជីអ៊ុយរ៉េ(ព្រោះជីនេះសម្បូរអ៊ុយច្រើន)
-រក្សាទុកបាន៣ខែ(បើលើសពី៣ខែត្រូវថែមកាកស្ករ១លីត្រទើបទុកបានយូរទៀត)។
៤.អត្ថប្រយោជន៍៖ ប៉ូវដើម ឫស ស្លឹក ធ្វើឲ្យដើម ស្លឹក មានពណ៌ខៀវបៃតង ធ្វើឲ្យបែកខ្នែង ឬពន្លកត្រួយថ្មីច្រើន ជួយឲ្យក្តឹបកាន់ច្រើន និងធ្វើឲ្យប្រព័ន្ធឬសរឹងមាំ។
សូមអរគុណដល់ ក្រុមហ៊ុនហ្គូដវេ ដែលបានផ្តល់វីដេអូ និងឯកសារនេះមកខ្ញុំ ដើម្បីចែករំលែកជាចំណេះដឹងដល់កសិករយើង។
វីឌីអូ