១.ការរៀបចំដាំដុះ
-ផើងដំណាំដែលមានទំហំធំ និងជ្រៅល្មម ដែលអាចបង្កភាពងាយស្រួលដល់ដំឡូងបារាំងអាចចុះមើម
-គ្រាប់ពូជដំឡូងបារាំង
-ដីមានជីជាតិ ដីធូរ
-កម្ទេចចំបើង។
២.ការដាំដុះ
-យកផើងដំណាំទៅលាងសម្អាត និងហាលកម្តៅព្រះអាទិត្យឱ្យស្ងួត ដើម្បីសម្លាប់មេរោគ
-ចាក់ដីចូលក្នុងផើងដំណាំក្នុងកម្រិតពេញល្មម
-យកគ្រាប់ពូជដំឡូងបារាំង ទៅបណ្តុះក្នុងផើងដំណាំ ដែលបានរៀបចំរួចរាល់ ក្នុងគម្លាតឃ្លាតពីគ្នាល្មមៗ
-បន្ទាប់ពីដាក់ដាំពូជដំឡូងរួចរាល់ ត្រូវយកកម្ទេចចំបើងគ្របពីលើដី រួចស្រោចទឹកឱ្យជោគ តែកុំជោគជាំពេក
-រក្សាទុកផើងដំណាំ នៅទីតាំងដែលមានកម្តៅព្រះអាទិត្យគ្រប់គ្រាន់។
៣.ការថែទាំ
-ឧស្សាហ៍ជ្រុំដីឱ្យធូរ សម្អាតស្មៅចេញឱ្យស្អាត
-ត្រូវស្រោចទឹកឱ្យបានទៀងទាត់ ២ដង ក្នុងមួយថ្ងៃ ព្រឹកម្តង និងល្ងាចម្តង
-នៅពេលដំឡូងបារាំងលូតលាស់បានកម្ពស់ ៥ ទៅ ១០សង់ទីម៉ែត្រ ត្រូវជ្រុំដី និងដាក់ជីបន្ថែម ដើម្បីឱ្យឆាប់រីកលូតលាស់បានល្អ។
៤.ការប្រមូលផល
-នៅពេលដើមដំឡូងបារាំង រីកបែកស្លឹកល្អ ហើយឫសប្រែពណ៌ទៅជាលឿង នោះមានន័យថា យើងអាចដកយកមើមរបស់វាមកបានហើយ៕
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត