ត្រីបំពងឆាគ្រឿង រសជាតិហឹរឆ្ងាញ់ណាស់ (វីដេអូវិធីធ្វើ)

1225

គ្រឿងផ្សំ៖ ត្រីឆ្លាំង ឬត្រីអណ្តែង ៥០០ក្រាម, គ្រឿងក្រហម ១ស្លាបព្រាបាយ, ខ្ជាយ ហាន់ជាសរសៃ ២ស្លាបព្រាបាយ, ស្លឹកក្រូចសើច ម្ទេសហាន់ ម្រេចខ្ចី និងស្លឹកជីរម្រះពៅ (ដាក់តាមចំណង់ចំណូលចិត្ត), ទឹកត្រី ស្ករ មួយមុខ ១ស្លាបព្រាបាយ, ទឹកធម្មតា ៤ស្លាបព្រាបាយ។ វិធីធ្វើ៖ យកត្រីធ្វើឲ្យស្អាត រួចលាងទឹកហើយកាត់ជាកង់ៗ រួចយកទៅដាក់បំពងឲ្យក្រៀមល្មម ឆ្អិនហើយស្រង់ទុកមួយឡែក។

ដាក់ប្រេងឆាចូលខ្ទះឲ្យក្តៅ រួចដាក់គ្រឿងបុកចូលឆា ៣-៤ត្រលប់ ហើយដាក់ទឹកត្រី ស្ករ និងទឹកចូល ឆាចូលគ្នាឲ្យសព្វ។ បន្ទាប់មកដាក់ត្រីបំពងចូល ឆាច្របល់ចូលគ្នាឲ្យសព្វគ្រឿងល្អ រួចដាក់ខ្ជាយហាន់ ម្ទេសហាន់ ម្រេចខ្ចី បេះស្លឹកក្រូចសើចដាក់ចូល និងដាក់ជីរម្រះព្រៅចូល ឆាច្របល់ចូលគ្នា ឆ្អិនហើយដួសដាក់ចានជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE