ពោតបំពងម្សៅ វិធីងាយៗស្រួយឆ្ងាញ់ (វីដេអូវិធីធ្វើ)

1250

គ្រឿងផ្សំ: ពោត ៥០០ក្រាម, ម្សៅបំពង ១កូនចាន, ម្សៅអង្ករ កន្លះកូនចាន, អំបិល កន្លះស្លាបព្រាកាហ្វេ, ទឹកធម្មតា ១កូនចាន។ វិធីធ្វើ: ពោតលាងឲ្យស្អាត រួចបេះ ឬចិតយកតែសាច់។ យកចានដាក់លាយម្សៅបំពង ម្សៅអង្ករ អំបិល និងទឹកចូលគ្នា ច្របល់ចូលគ្នាឲ្យសព្វ រួចដាក់ពោតចូល ច្របល់ឲ្យសព្វល្អ។

ដាក់ប្រេងឆាចូលខ្ទះឲ្យក្តៅ រួចដាក់ពោតចូលបំពងឲ្យក្រៀមល្មម ឆ្អិនហើយស្រង់ចេញជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE