គ្រឿងផ្សំ៖ សាច់គោ ៥០០ក្រាម, គ្រឿងបុក ២ស្លាបព្រាបាយ, ខ្ទិះដូង ១កូនចាន, ត្រប់ពុតលំញង ស្លឹកក្រូចសើច និងម្ទេសដៃនាង (ដាក់តាមចំណូលចិត្ត), ទឹកត្រី ៣ស្លាបព្រាបាយ, ស្ករ បន្តិច, និងអំបិល បន្តិច។ វិធីធ្វើ៖ ដាក់ខ្ទិះដូងចូលឆ្នាំង ទុកឲ្យពុះ រួចដាក់គ្រឿងបុកចូល ច្របល់ចូលគ្នាឲ្យសព្វ ហើយដាក់សាច់គោចូល ច្របល់ចូលគ្នាទុកឲ្យសាច់ឆ្អិនបន្តិច។
បន្ទាប់មកដាក់ទឹកត្រី ស្ករ និងអំបិលចូល ច្របល់ចូលគ្នាឲ្យសព្វ រួចដាក់ត្រប់ពុតលំញង ស្លឹកក្រូចសើច និងម្ទេសចូល ច្របល់ចូលគ្នា ជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖
វីដេអូវិធីធ្វើ:
សម្រួលអត្ថបទដោយ៖ ស្រីពៅ