របៀបធ្វើក្តាមប្រៃ ឆ្ងាញ់ណាស់ !!+ គ្រឿងផ្សំ៖ក្តាម ទៅតាមចំនួនដែលចង់បាន ដាក់វានៅក្នុងទឹកស្អាតប្រមាណ ១៥នាទី រួចលាងទឹកឲ្យស្អាត
ទឹកត្រី ឬប្រើអំបិល កែវ ឬក្រឡសម្រាប់ដាក់។+ វិធីធ្វើ៖
១-ដំបូងយកក្តាមដែលលាងទឹកស្អាតហើយដាក់ច្រកចូលក្នុងកែវ បន្ទាប់មកដាំទឹកត្រី ឬទឹកអំបិលមួយពុះ លាយក្នុងកម្រិតប្រៃល្មម តែកុំឲ្យសាបពេក ទុកឲ្យត្រជាក់រួចចាក់ចូលឲ្យលិចក្តាម រកអ្វីសង្កត់ឲ្យក្តាមលិចទឹក រួចគ្របគំរបឲ្យជិត។
២-បន្ទាប់មកទៀតរក្សាទុកឲ្យបាន ២យប់ ប្រសិនបើក្តាមរាងតូចអាចត្រឹមតែ ២ថ្ងៃ ១យប់បានហើយ បន្ទាប់មកយើងអាចស្រង់វាយកមកផ្សំគ្រឿងញ៉ាំបានហើយ។ ប្រសិនបើចង់ទុកបានយូរត្រូវធ្វើឲ្យប្រៃបន្តិចដោយបន្ថែមអំបិលចូល។
៣-នៅពេលដែលល្មមញ៉ាំ យើងអាចស្រង់វាយកមកលាយគ្រឿងមានដូចជា៖ ក្រូចឆ្មា ជីនាងវង ខ្ទឹមស ម្ទេស ស្ករត្នោត ឬស្ករស តាមការចូលចិត្តរបស់អ្នក លាយវាឲ្យចូលរសជាតិសព្វទៅអាចញុំាបានហើយ៕
ទំព័រដើម វិជ្ជាមេផ្ទះ