*វត្ថុធាតុដើមសម្រាប់ផលិតជីកំប៉ុសទឹក: លាមកគោក្របី មាន់ ទា ជ្រូក ប្រចៀវ….ផ្សំជាមួយស្លឹករុក្ខជាតិ ដូចជា ទន្រ្ទានខេត្ត ទំពូង ស្លឹកថ្នាំជក់ ស្លឹកស្តៅ…. លាយផេះ កាកសំណល់សរីរាង្គ…។
*របៀបផលិត:
– អ្នកអាចជីករណ្ដៅ (១ម x ២ម ជម្រៅ ០,៥ម ឬធំជាងនេះទៅតាមការចង់បាន) ឫ ធ្វើឡាំងធំមួយពីឫស្សី និងក្ដារឫកន្ទេលចាស់ៗ។
– យកលាមកសត្វនានាមកចាក់ចូលក្នុងនោះ រូចកាប់ស្លឹករុក្ខជាតិជាកង់ខ្លីៗដាក់ចូលពីលើ បន្ទាប់មកចាក់ផេះសំណល់សរីរាង្គផ្សេងៗ បន្ថែមពីលើទៀត ធ្វើបែបនេះអោយបាន ២-៣ ស្រទាប់។
– អ្នកអាចចាកទឹកបីឫបួនផ្តិល (មានទឹកនោមមនុស្ស ឬសត្វកាន់តែប្រសើរ) ជារៀងរាល់ថ្ងៃដើម្បីឲ្យរុក្ខជាតិឆាប់រលួយ។
– ក្នុងរយ:ពេលប្រហែល៤-៥ខែ អ្នកត្រូវយយកជីនោះមកហាលក្នុងម្លប់រយៈពេលប្រហែល១ខែដើម្បីបន្ថយកំដៅរបស់វា បន្ទាប់មកអាចយកជីកំប៉ុសនោះមកប្រើប្រាស់បានហើយ។
*សារ:សំខាន់នៃការប្រើប្រាស់ជីកំប៉ុស:
– ធ្វើឲ្យដីធូរល្អ
– មិនខូចដី ពេលប្រើច្រើន (បើជីគីមីនាំឲ្យដីក្ដាំងហិរ ពេលប្រើយូរៗទៅ)
– ដំណាំលូតលាស់ល្អតាមធម្មជាតិ ទិន្នផលខ្ពស់
– ផលដំណាំគ្មានជាតិគីមី មិនប៉ះពាល់ដល់សុខភាពអ្នកញ៉ាំ…។
ចែករំលែកបទពិសោធន៏ដោយ: Ra David, Khmer Author