វិធីធ្វើបង្គាឆាការី ឆ្ងាញ់ៗ (វីដេអូវិធីធ្វើ)

607

គ្រឿងផ្សំ: បង្គា ១០-១៥ បកសំបកឲ្យស្អាត, គ្រឿងបុក ២ស្លាបព្រាបាយ, ត្រប់ស្រួយ ៣ផ្លែ កាត់ជាដុំ ឬបន្ទះស្តើងៗល្មម, ត្រប់ពុតលំញង ស្លឹកក្រូចសើច ៤-៥សន្លឹក ម្ទេសហាន់ ៣-៤គ្រាប់ និងជីរនាងវង (ដាក់តាមចំណូលចិត្ត), ទឹកត្រី ២ស្លាបព្រាបាយ, ស្ករ ១ចុងស្លាបព្រាកាហ្វេ។ វិធីធ្វើ: ដាក់ប្រេងឆាចូលខ្ទះទុកឲ្យក្តៅ រួចដាក់គ្រឿងការីខៀវចូល ឆាច្របល់ ២-៣ត្របល់ ហើយដាក់ទឹកធម្មតាចូលបន្តិច ឆាច្របល់ឲ្យសព្វ។

រួចដាក់បង្គាចូល ឆាច្របល់ជាមួយគ្រឿងឲ្យសព្វ ហើយដាក់ត្រប់ស្រួយចូល បេះស្លឹកក្រូចសើចដាក់ចូល និងម្ទេសចូល ឆាច្របល់ចូលគ្នាឲ្យសព្វ។ បន្ទាប់មកដាក់ស្ករ ទឹកត្រីចូល ឆាច្របល់ចូលគ្នាឲ្យសព្វ រួចភ្លក្សមើលល្មម ហើយដាក់ស្លឹកជីរនាងវងចូល ឆា ៣-៤ត្រលប់ទៀត ឆ្អិនហើយដួសដាក់ចានជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើ:

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE