យល់ដឹងពីការការពារ និងការប្រឆាំងនឹងមេរោគក្នុងក្រពះ តាមវិធីបែបធម្មជាតិ

1473

មេរោគក្រពះជាមេរោគដែលរស់នៅជាមួយមនុស្សយើងរាប់ពាន់ឆ្នាំមកហើយ ដោយមេរោគនេះមាននៅគ្រប់ទិសទី ហើយធ្វើការចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈទឹកមាត់ ការទទួលទានចំណីអាហាររួមគ្នា ជាពិសេសអាចឆ្លងតាមរយៈលាមកបានផងដែរ។ អ្នកអាចការពារសុខភាពរបស់អ្នកពីមេរោគបាក់តេរីក្នុងក្រពះបាន ដោយការលាងដៃឱ្យបានស្អាត ទទួលទានចំណីអាហារ និងទឹកដែលមានអនាម័យល្អ។ អ្វីដែលពិសេសនោះ មានវិធីតាមបែបបធម្មជាតិមួយមុខផងដែរ ដែលអាចធ្វើការប្រឆាំង ការពារ និងបង្ការមេរោគក្នុងក្រពះបាន។ មកតាមដានវិធីធ្វើទាំងអស់គ្នាដូចខាងក្រោម៖

គ្រឿងផ្សំ៖ ផ្កាខាត់ណាខៀវ ១ទំហំល្មម, អំបិល ២ស្លាបព្រាកាហ្វេ, ទឹកដាំពុះ ១កែវ។

វិធីធ្វើ៖ យកផ្កាខាត់ណាខៀវកាត់ជាដុំល្មម រួចលាងទឹកឱ្យស្អាត។ យកទៅស្ងោរក្នុងទឹកដែលកំពុងពុះ រួចបន្ថែមអំបិល ២ស្លាបព្រាកាហ្វេចូល ហើយទុកឱ្យពុះរយៈពេល ២-៣នាទីបន្ថែមទៀត សឹមបិទភ្លើង រួចចាក់ច្រោះយកទឹកវាមកប្រើការ។ អ្នកគួរតែទទួលទាន ១កែវ ពេលព្រឹក និង ១កែវ ទៀតនៅពេលយប់មុនពេលចូលគេង។

ទឹកចម្រាញ់ពីផ្កាខាត់ណាខៀវ និងការយកខ្ញី ឬខ្ទឹមស ជារបបអាហារប្រចាំថ្ងៃអាចមានប្រសិទ្ធភាពការពារ និងប្រឆាំងមេរោគផ្សេងៗបាន ជាពិសេសមេរោគក្នុងក្រពះតែម្តង មិនតែប៉ុណ្ណោះថែមទាំងជួយថែរក្សាសុខភាពរបស់អ្នកជាច្រើនមុខបានផងដែរ៕

*សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE