វិធីធ្វើនំតែបៃតង ប្លែកឆ្ងាញ់ជាប់ចិត្ត (វីដេអូវិធីធ្វើ)

754

គ្រឿងផ្សំ៖ ម្សៅសម្រាប់ធ្វើនំ ១៩០ក្រាម, ម្សៅតែបៃតង (Matcha green tea) ២០ក្រាម, ម្សៅដុតនំ (Baking powder) ១ស្លាបព្រាកាហ្វេកន្លះ, ម្សៅវ៉ាន់នីឡា ឬម្សៅទឹកដោះគោ ១ស្លាបព្រាកាហ្វេកន្លះ (ដាក់យកក្លិន មិនដាក់ក៏បាន), ស្ករស ១៥០ក្រាម, ស៊ុត ៦គ្រាប់, ទឹកដោះគោ ៣០០ក្រាម, ទឹកឆ្អិន ១៩៧ក្រាម, ប្រេងសណ្តែក ៦៥ក្រាម, ប័រ(កំប៉ុង) ៧៥ក្រាម, គ្រីម (Whipping cream) ៥០០ក្រាម, ទឺកដោះគោ ៥០ក្រាម។ គ្រឿងផ្សំទឹកស្រោចពីលើ៖ ទឹកដោះគោ ៧៥ក្រាម, ប័រ(កំប៉ុង) ៩៥ក្រាម, ម្សៅតែបៃតង ២០ក្រាម,និង ទឹកដោះគោខាប់ ២៥០ក្រាម។

វិធីធ្វើ៖ ដំបូងលាយម្សៅសម្រាប់ធ្វើនំ ម្សៅតែបៃតង ម្សៅវ៉ាន់នីឡា ឬម្សៅទឹកដោះគោ និងម្សៅដុតនំ ចូលគ្នាលាយឲ្យសព្វ រួចដាក់ស្ករសលាយចូលគ្នា ហើយគោះស៊ុតដាក់ចូល វាយច្របល់ចូលគ្នាឲ្យសព្វ រួចដាក់ទឹកដោះគោ ទឹកឆ្អិន ប្រេងសណ្តែក និងប័រលាយចូលគ្នាឲ្យសព្វ។ បន្ទាប់មកយកគ្រឿងដែលលាយហើយដាក់ចូលខ្ទះចៀនប្រើភ្លើងល្មម ចាក់ធ្វើជាបន្ទះស្តើងល្មម ៥-៧បន្ទះ តាមចំណូលចិត្ត ទុកមួយឡែក។

ធ្វើគ្រីម៖ លាយគ្រីម និងទឹកដោះគោចូលគ្នា វាយបញ្ចូលគ្នាឲ្យសព្វល្អ ទុកមួយឡែក។ ធ្វើទឹកស្រោចពីលើ៖ យកឆ្នាំងដាក់លើចង្ក្រាន ដាក់ទឹកដោះគោ  និងប័រចូល ច្របល់ចូលគ្នាឲ្យពុះ រួចដាក់ម្សៅតែបៃតងចូល កូរឲ្យពុះ ហើយដាក់ទឹកដោះគោខាប់ចូល កូរចូលគ្នាឲ្យសព្វពុះ ទុកមួយឡែក។ រួចរាល់អស់ហើយរៀបចំនំ យកបន្ទះនំដាក់ម្តងមួយ ដាក់លាបគ្រីមលើ បន្ទះនំ រៀបជាជាន់តាមចំណូលចិត្ត រួចពេលដែលញ៉ាំយើងស្រោចទឹកដែលលាយហើយពីលើ ឆ្ងាញ់អស់ទាស់ (មិនស្រោចទឹកនឹងចូលក៏បាន តាមចំណូលចិត្ត)៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

-នេះជារូបតំណាង ម្សៅសម្រាប់ធ្វើនំមានច្រើនប្រភេទ អាចរកទិញបាន។

-នេះជារូបតំណាង គ្រីមមានច្រើនប្រភេទ អាចរកទិញបាន។

វីដេអូវីធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE