របៀបប្រឡាក់ត្រីងៀតឲ្យឆ្ងាញ់!!

3478

របៀបប្រឡាក់ត្រីងៀតឲ្យឆ្ងាញ់

គ្រឿងផ្សំ៖-ត្រីឆ្តោឬត្រីរ៉ស់ ៣គីឡូ (ធ្វើហើយ)-អំបិល ១ខាំ-ស្ករស ២ខាំ-ប៊ីចេង បន្តិច
របៀបធ្វើ៖
-ត្រី(ស្រស់ល្អ បើរស់រឹតតែល្អ) ធ្វើឲ្យស្អាត កាត់ក្បាលចេញ (បើត្រីតូចអត់កាត់ក្បាលក៏បាន)រួចលាងទឹកឲ្យស្អាត។
-យកត្រីទៅវះឲ្យស្អាត ដោយវះផ្តាច់ផ្នែកខាងក្បាល ភ្ជាប់ផ្នែកខាងកន្ទុយ រួចយកខ្លាញ់ ឈាមមកចេញឲ្យអស់ សឹមថ្លឹកយកត្រី ៣គីឡូ (ពេលវះត្រីរួចមិនបាច់លាងទឹកទេ ដើម្បី ឲ្យត្រីក្រហមល្អ)។-លាយអំបិល ប៊ីចេង និងស្ករចូលគ្នាឲ្យសព្វ សឹមដាក់ត្រីចូល ច្របល់ឲ្យសព្វ រួចប្រលាក់ត្រីម្តងមួយៗ ដោយច្របាច់ត្រីខ្លាំងៗដើម្បីឲ្យចូលជាតិល្អ។
យកត្រីដែលប្រលាក់រួចដាក់ច្រកថង់ឲ្យជិតល្អ រួចយកទៅ ក្លាសេទឹកកកពី ២ម៉ោង ទៅ ១ថ្ងៃ សឹមយកមកហាសថ្ងៃឲ្យស្ងួតល្អ ១ ទៅ ៣ថ្ងៃជាការស្រេច៕ចំណាំ៖បើចូលចិត្តហិល អាចប្រឡាក់ជាមួយម្ទេសហុយ កាន់តែឆ្ងាញ៕

SHARE