រុក្ខឱសថ៖ ទ្រាំង សម្លាញ
ផ្នែកប្រើប្រាស់៖ ឫស ស្លឹក ដើម ផ្លែ។
កបនឹងជម្ងឺ៖
-ស្លឹក ៖ រលាក ហើម ខ្ទាំ (ដុតកំឡោច)។ ស្លឹកចាស់ៗអាចយកទៅប្រើចារសាស្ត្រា(ហៅថាសាស្ត្រាស្លឹករឹត)។ អាចដេរធ្វើជាភ្ជល់សំរាប់បាំងឬប្រក់។
-ដើម ៖ ជ្រាំង។
-ឫស ៖ (ដុសផឹក) ក្ដៅក្នុង ផ្ដាសាយ។ (ស្ងោរផឹក) រាក មួល ក្អក។
-ផ្លែ ៖ មានជាតិពុលគេអាចយកទៅបំពុលត្រីបាន។
* ទ្រាំងនេះមានអាយុវែងជាង១០០ឆ្នាំ ក្រោយពេលចេញផ្កានិងផ្លែហើយក៏ងាប់ដើម។
កំរិតប្រើ៖ (ស្ងួត) 10g-20gស្ងោរផឹកក្នុង១ថ្ងៃ។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត