វិធីធ្វើ ខគោ ឈ្ងុយឆ្ងាញ់!!

3070

វិធីធ្វើ ខគោ ឈ្ងុយឆ្ងាញ់!!គ្រឿងផ្សំ៖-សាច់គោ ០.៥ Kg (សាច់មានសសៃវៀវ, សាច់បាង រឺ ពោះគោ រិតតែឆ្ងាញ់)។ កាត់ជាដុំតូចៗល្មម
បន្លែ: ការ៉ុត ២ ម៉ើមធំៗ កាត់ជាដុំទ្រវែង, ជីរណា នាងវង និង ខ្ទឹមបារាំងហាន់ជាសសៃៗ, ក្រូចឆ្មារ, ខ្ទឹមលីង។
-រំដេង ៥០g បុកអោយម៉ត់-ប៉ូចកាក់ ៥ ផ្កា យកទៅរំលីងអោយឈ្ងុយ រួចបុកអោយម៉ត់-ម្ទេសឆ្អើរ ១៥០g យកទៅត្រាំទឹក ចិញ្ច្រាមអោយម៉ត់ ហើយរំលីងជាមួយខ្លាញ់អោយក្រហម-គ្រឿងឆ្នាំងដី រឺ ហៅថា សាតេ ០,៥ កញ្ចប់
-ស្ករត្នោត ២ ស្លាបព្រាបាយ-ទឹកដោះគោខាប់ ៣ ស្លាបព្រាបាយ-ទឹកត្រី ៣ ស្លាបព្រាបាយ-អំបិល ០.៥ ស្លាបព្រាបាយ-ទឹកប៉េងប៉ោះ ៣ ស្លាបព្រាបាយ-ខ្លាញ់ ២ ស្លាបព្រាបាយវីធីធ្វើ៖-ដាក់ខ្លាញ់ក្នុង ខ្ទះក្តៅរំលីង រំដេងអោយ ឈ្ងុយរួច ដាក់ទឹកប៉េងប៉ោះ កូរអោយសប់។-ដាក់សាច់ ប៉ូចកាក់ ម្ទេសឆ្អើរ គ្រឿងឆ្នាំងដី ស្ករត្នោត ទឹកត្រី និង អំបិលចូល ច្របល់អោយសប់ ១ នាទី រូចចាក់ទឹកសមល្មមនឹងសាច់ រំងាស់អោយផុយ ពី1ម៉ោង ទៅ ១ ម៉ោង ៣០ នាទី តាមប្រភេទសាច់។-ពេលរំងាស់ គួរប្រើភ្លើងកំរិតល្មម។ ពេលសាច់ជិតផុយ ដាក់ការ៉ុត និងទឹកដោះគោខាប់ចូលជាកាស្រេច។ ពេលដួសដាក់ចានញាំុ រោយជីរណា នាងវង & ខ្ទឹមបារាំងពីលើ រួចបន្ថែម ទឹកក្រូចឆ្មារ និង ខ្ទឹមលីង រឺថែមបន្លែផ្សេងៗ តាមការចូលចិត្ត។ អ្នកអាចញាំុខគោជាមួយនំប័ុង រឺ មី។

SHARE