របៀបធ្វើ នំចាខ្វៃ+គ្រឿងផ្សំ៖-ម្សៅមី ២០០ ក្រាម + ម្សៅមី ១០០ក្រាម ទុកច្របាច់ម្សៅ-មេនំបុ័ង ៤ក្រាម-ម្សៅដុតនំ (baking soda) ១០ក្រាម-ស្ករ ១៥ក្រាម-ទឹកដោះគោ ១៧៥ក្រាម-អំបិល ៥ក្រាម-ប្រេងសម្រាប់ចៀនឬបំពង+វិធីធ្វើ៖-លាយម្សៅដុតនំជាមួយស្ករ, បន្ទាប់មកកូរមេបុ័ងជាមួយទឹកដោះគោឱ្យរលាយ។-បន្ទាប់មកចាក់ទឹកដោះគោយឺតៗចូលក្នុងចានជាមួយនឹងម្សៅ។-ច្របាច់ម្សៅរហូតទន់ចូលគ្នាល្អ បន្ទាប់មក យកម្សៅទៅអប់ ពេលម្សៅរីកធំ យកម្សៅចេញរយម្សៅមីពីលើរួចច្របល់រហូតម្សៅស្វិត រួចយកទៅអប់ទុក ១៥-២០នាទី ឱ្យម្សៅឡើងម្ដងទៀត។-លាបប្រេងតិចលើជ្រុញ យកម្សៅមកលុញឱ្យស្ដើងល្មម ដូចក្នុងរូប ប្រើកាំបិតដើម្បីកាត់ម្សៅកម្រាស់ ១សម និងប្រវែង ៥-៨សម ។-កំដៅប្រេងដាក់សីតុណ្ហភាព ៨០អង្សាសេ បន្ទាប់មកយកម្សៅដាក់ចូលចៀន ពេលឡើងពណ៍ត្នោតត្រឡប់មកវិញ ទុកឱ្យឡើងត្នោតសងខាងគឺបានហើយ៕
ទំព័រដើម វិជ្ជាមេផ្ទះ