រុក្ខឱសថ៖ដើមដង្ហិត
– ដើមដង្ហិត ជាដើមថ្នាំពូកែស័ក្តសិទ្ធិ ដោយវាពូកែក្នុងការព្យាបាលជម្ងឺស្រែង ជម្ងឺអង្គែស៊ី។ +ព្យាបាលរោគស្រែង យកស្លឹកស្រស់បុកអោយម៉ដ្ឋ ដាក់អំបិលឬកំបោរស្លាម្លូចូលបន្តិចរួចលាបលើកន្លែងកើត ១ថ្ងៃ២ដង រយៈពេល៧ថ្ងៃនឹងបានជា។
– ដើមដង្ហិតមានលទ្ធភាពអាចសំឡាប់មេរោគ ផ្សិត បំបាត់មេរោគជម្ងឺ បំបាត់បរាសិត
– ថែមលើនេះ វាអាចបញ្ចុះទឹកនោម លាងសំអាតជាតិអាក្រក់ពីក្នុងខ្លួន ជួយបញ្ចុះលាមក
– វាជាដើមថ្នាំស័ក្តសិទ្ធិ អាចព្យាបាលជំងឺស្បែកធម្មតា ឬជំងឺស្បែកក្លាយមានខ្ទុះ ស្រែងរមាស់ ធ្លាក់ស រលាករមាស់ទ្វាមាស ស្រែងស៊ីស្បែកក្បាល រមាស់ទឹកស៊ីជើង ស្អុយក្រចក រើមទ្វាមាស ត្រអក ស្រែងទឹកដោះកូនងែត
ដំបៅរលួយ។
+ដើម្បីព្យាបាល
– គេបេះស្លឹកដែលនៅបៃតងខ្ចី យកមកបុកបំពោក ឬបុកលុញត្រដុសលើកន្លែងឈឺ ឬបុកច្របាច់យកទឹកស្រស់ៗ លាបលើដំបៅ ២ទៅ៣ដងក្នុង១ថ្ងៃ។
– គេអាចយកស្លឹកដាំទឹក យកទឹកលាងធ្វើអនាម័យស្រីៗ ឬយកទឹកមកលាងដំបៅ ឬយកមកខ្ពុលមាត់ព្យាបាលដំបៅ ព្យាបាលរឺមច្រាំងមាត់ ឈឺក
– គេអាចយកស្លឹកដាំទឹកផឹក ជួយអោយស្រួលចេញស្លេស ព្យាបាលជម្ងឺរលាកទងសួត និងជួយអោយទឹកប្រមាត៎ចេញស្រួល ព្យាបាលជមងឺខាន់លឿងបានដែរ។
– ដោយហេតុថា វាមានអនុភាពជាថ្នាំបញ្ចុះលាមក មិនត្រូវផឹកថ្នាំដង្លិតដាំទឹកយូរពេកទេ ព្រោះអាចធ្វើទុករលាកពោះវៀន។
– អាចយកស្លឹកដាំទឹកងូតក៍បាន ឬបុកដាក់ទឹកងូតក៏បាន បើដំបៅពេញខ្លួន ដូចជាកើតកមរមាស់ជាដើម។
នៅស្រុកខ្មែរយើង បើមានសល់ដី គួរតែដាំ ដង្ហិត១ដើម នឹងម្រំ១ដើម បងប្អូននឹងសុខសប្បាយពីរឿងជម្ងឺស្បែកកូនចៅ តាំងពីអាតូចកូនងែត ដល់អាធំ។
វីដេអូ
** សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
*ប្រសិនបើបងប្អូនមួយចំនួន អាចមានប្រតិកម្មជាមួយថ្នាំនេះសូមឈប់ប្រើ។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត