របៀបធ្វើនំភីហ្សាខ្នាតតូចតាមរសជាតិចូលចិត្ត!!

1438

របៀបធ្វើនំភីហ្សាខ្នាតតូចតាមរសជាតិចូលចិត្ត
នំភីហ្សាជាចំណីអាហារមានប្រភពមកពីប្រទេសអ៊ីតាលីមួយដែលមនុស្សជាច្រើនលើពិភពលោកនិយមចូលចិត្តទិញញ៉ាំតាមហាងអាហារនានា។ +គ្រឿងផ្សំធ្វើនំ៖ – ម្សៅធ្វើនំ ១ពែងកន្លះ (២២៥ក្រាម) – ស្ករស ១ស្លាបព្រាបាយ – មេដំបែ ១ស្លាបព្រាបាយ – អំបិល ១ស្លាបព្រាបាយ – ទឹក – ប្រេងអូលីវ (អាចរកទិញបានតាមផ្សារទំនើប)+គ្រឿងផ្សំទឹកជ្រលក់៖-ខ្ទឹមស ៣ទៅ៤គ្រាប់-ខ្ទឹមបារាំង ១-ប៉េងប៉ោះ ២-ស្ករស ១ស្លាបព្រាបាយ-ម្រេចម៉ដ្ឋ កន្លះស្រាបព្រាបាយ-ទឹកប៉េងប៉ោះ ១ដប-អំបិល១ស្លាបព្រាបាយ-ប្រេងផ្កាឈូករ័ត្ន (មានលក់នៅផ្សារទំនើប)។+គ្រឿងបន្ថែមរសជាតិពីលើ៖ *សម្រាប់គ្រឿងបន្ថែមរសជាតិពីលើអ្នកអាចរើសយកប្រភេទសាច់ ឬបន្លែតាមដែលអ្នកចូលចិត្ត ឧទាហរណ៍៖-សាច់ជ្រូកចិញ្ច្រាំ ១០០ក្រាម-ម្ទេសប្លោកបៃតង ១កូនចាន-ឈីស ១កូនចាន+បៀបធ្វើនំ៖ – ដាក់លាយម្សៅធ្វើនំ ជាមួយអំបិល ស្ករស មេដំបែ កូរឲ្យសព្វ រួចចាក់ប្រេងអូលីវចំនួន៣ស្លាបព្រាបាយចូលនិងកូរច្របល់ឲ្យសព្វ និងចាក់ទឹកបន្តិចចូលច្របាច់ឲ្យសព្វ (ឲ្យម្សៅឡើងស្អិតចូលគ្នា) ។រោយកម្ទេចម្សៅធ្វើនំលើតុ រួចយកម្សៅស្អិតទៅវៃលុញឲ្យចូលជាតិល្អរយៈពេល៥នាទី។ យកម្សៅវៃរួចលាបប្រេងបន្តិចរួចដាក់ថង់ប្លាស្ទិកនិងគ្របផ្អាប់ទុករយៈពេលមួយម៉ោង។+របៀបធ្វើទឹកជ្រលក់៖-យកប៉េងប៉ោះ និងខ្ទឹមបារាំងហាន់ជាដុំដាក់ចូលគ្នាក្នុងឆ្នាំងមួយ លាយគ្រឿងផ្សំទាំងអស់ចូលដូចជា ខ្ទឹមស ម្រេច អំបិល ទឹកប៉េងប៉ោះ២ស្លាបព្រាបាយចូល និងចាក់ប្រេងផ្កាឈូករ័ត្ន២ស្រាបព្រាបាយចូល និងចាក់ទឹកចំណុះមួយចានចូល រួចយកទៅកម្ដៅចម្អិនរយៈពេល៣០នាទី រួចកូរឲ្យម៉ដ្ឋ។+របៀបធ្វើគ្រឿងបន្ថែមរសជាតិ៖ – យកសាច់ជ្រូកច្របល់ជាមួយម្រេច ឲ្យសព្វរួចលុញៗជាដុំតូចៗ។+របៀបចម្អិនជានំភីហ្សា៖-យកម្សៅដែលបានផ្អាប់ទុកមួយម៉ោងរួច មកវាយជារាងមូលសំប៉ែតតាមការពេញចិត្ត រួចយកវាដាក់ក្នុងថាសមួយដែលមានចាក់ប្រេងបន្តិចគ្របទុករយៈពេល១០នាទី។យកនំមកថែមគ្រឿងពីលើដោយរោយឈីស ស្រូបទឹកជ្រលក់ រួចដាក់សាច់ជ្រូកចិញ្ច្រាំដដែលបានពូតជាដុំតូចៗ ដាក់ម្ទេសប្លោកបៃតងហាន់រួច។ រៀបចំរួចរោយឈីសពីលើបន្ថែម រួចយកនំភីហ្សាទៅដុតចម្អិនក្នុងកម្ដៅប្រមាណ២៣០អង្សាសេ រយៈពេលប្រហែល២៥នាទី អ្នកនឹងបានភីហ្សាក្លិនឈ្ងុយឆ្ងាញ់មួយ។

SHARE