រំដេង អត្ថប្រយោជន៍ដែលមិនសូវមានអ្នកដឹង

1578

រុក្ខជាតិៈ រំដេង។ រំដេងជាស្មៅរស់បានយូរឆ្នាំ។ មើមរាងមូលធំថ្លោស ក្រអូបប្រហើរ គ្រប់ដណ្តប់ទៅដោយស្លាកស្នាម

ព្យាបាល មិនរំលាយអាហារ ហើមពោះ ចុកពោះ ចង្អោរ ក្អូត រាក ក្អក ធ្លាក់ឈាមពីសួត គ្រុន ប្រតិកម្មលើស្បែក បាត់រដូវ ជួយលាងឈាមអោយស្អាត

-ស្លឹក៖ ដុះឆ្លាស់គ្នា រាងមូលទ្រវែង ដូចផ្លែលំពែង ផ្ទៃខាងលើរលោងភ្លឺ

-កញ្ចុំផ្កានៅខាងចុង ជាចង្កោមខ្នាប់។ ផ្កាពណ៌បៃតង លាយស។ ផ្លែរាងមូលត្រឡំ ឬ រាងដូចស៊ុត។


-កន្លែងដាំដុះ : គេដាំប្រើសំរាប់ជាគ្រឿងទេស


-ផ្នែកប្រើប្រាស់ៈ មើម ឬស​ ស្ទប ផ្កា


-ការព្យាបាលៈ មិនរំលាយអាហារ ហើមពោះ ចុកពោះ ចង្អោរ ក្អូត រាក ក្អក ធ្លាក់ឈាមពីសួត គ្រុន ប្រតិកម្មលើស្បែក
បាត់រដូវ ជួយលាងឈាមអោយស្អាត


-កំរិត និងរបៀបប្រើៈ

+ផ្កា កិនជាម្សៅផឹកពី ១ទៅ២ក្រាម សំរាប់ព្យាបាលរោគមិនរំលាយអាហារ ហើមពោះ ចុកពោះ
ក្អួត

+មើម ស្ងោរលាយជាមួយស្ករ កំរិត ១៥ទៅ៣០ មល ឬមើមកិនជាម្រៅកំរិតពី ១ទៅ២ ក្រាមសំរាប់ព្យាបាល ក្អក
គ្រុន និងរដូវមិនទៀង។

ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ

SHARE