១. ការរៀបចំដី
-ភ្ជួររាស់ដី
-កាប់រណ្តៅទំហំ០,៥ម ទៅ ០,៨ម បួនជ្រុង ជំរៅ ០,៥ម ទៅ ០,៨ម
២. ការលាយជីទ្រាប់បាត
ធាតុផ្សំ៖ លាមកសត្វ(មាន់ គោ ក្របី) ១ភាគ និងកន្ទក់ ១ភាគ
-អង្កាម ១ភាគ មេជីធម្មជាតិ ២០សេ សេ ស្ករងូ ២០សេ សេ និងទឹក ១០លីត្រ
-យកលាមកសត្វ អង្កាម និងកន្ទក់ ច្របល់ ចូលគ្នា អោយសព្វល្អ
-យកទឹកដាក់ធុង រួចបន្ថែមមេជីធម្មជាតិ និងស្ករចូល ហើយកូរអោយសព្វល្អ
-ស្រោចលើល្បាយដែលបានលាយខាងលើដោយលៃយ៉ាងណាកុំអោយ ស្ងួតពេក ឬសើមពេក គ្របទុករយៈពេល៧ថ្ងៃ អោយមានក្លិន ក្រអូបទើបយកទៅប្រើ ឬច្រកបាវ។
៣. ការលាយជីទ្រាប់បាតដាក់ក្នុងរណ្តៅ
៤. ការដាំក្នុងរណ្តៅ
៥. ការស្រោចទឹក
ក្រោយពីដាំហើយត្រូវស្រោចទឹកអោយជោគ ហើយត្រូវស្រោច១អាទិត្យ១ទៅ២ដងរហូត
៣ខែ។ ចាប់ពី៣ខែត្រូវស្រោច១០ម្តងរហូត១ឆ្នាំ និងចាប់ពី១ឆ្នាំទៅអាចស្រោច១ទៅ២ដង/ខែ។
៦. ការស្រោចជី
ក – ក្រោយពីដាំបាន១ទៅ២អាទិត្យទើបអាចស្រោចជីបាន ដោយលាយ
-មេជី ១០សេស មេថ្នាំបណ្តេញសត្វល្អិត ១០សេសេ មេអ័រម៉ូន ១០សេស ទឹក ១០លីត្រ។ ស្រោច១អាទិត្យ២ទៅ៣ដងរហូតគ្រប់៣ខែ ។
ខ- ចាប់ពី៣ខែទៅត្រូវស្រោច២ទៅ៣ដងក្នុង១ខែរហូតដល់១ឆ្នាំ ដោយលាយ
-មេជី ២០សេស មេថ្នាំបណ្តេញសត្វល្អិត ២០សេសេ មេអ័រម៉ូន ២០សេស និងទឹក ១០លីត្រ ស្រោច២ទៅ៣ដងក្នុង១ខែរហូតដល់១ឆ្នាំ ។
គ- ចាប់ពី១ឆ្នាំទៅត្រូវស្រោច១ទៅ២ដងក្នុង១ខែរហូតដល់៣ឆ្នាំដោយលាយ
-មេជី ៣០សេស មេថ្នាំបណ្តេញសត្វល្អិត ៣០សេសេ មេអ័រម៉ូន ៣០សេស ទឹក១០លីត្រ ស្រោច១ទៅ២ដងក្នុង១ខែរហូតដល់៣ឆ្នាំ ។
ឃ- ចាប់ពី៣ឆ្នាំទៅត្រូវស្រោច១ទៅ២ដងក្នុង១ខែរហូតដល់៩០ឆ្នាំ
-មេជី ៣០សេស មេថ្នាំបណ្តេញសត្វល្អិត ៣០សេសេ មេអ័រម៉ូន ៥០សេស និងទឹក១០លីត្រ។
ង- ការលាយជីដាក់បំប៉ន
ធាតុផ្សំលាមកសត្វ (មាន់ គោ ក្របី) ១ភាគ ឬកន្ទក់ ១ភាគ អង្កាមដុត ១ភាគ មេជីធម្មជាតិ ២០សេសេ ស្ករងូ ២០សេសេ ទឹក ១០លីត្រ។ ដាក់៣ខែម្តង។
៧.ការតាត់ធាងនិងសំអាតចំការ
-កាត់ធាងដែលចាស់ៗចេញ
៨. បង្កាត់ផ្កា
៩. ការថែទាំផ្លែ
១០. ការប្រមូលផល
ប្រភព៖ CNAD