របៀបធ្វើ អំបិលបង្គា ឆ្ងាញ់!!+គ្រឿងផ្សំ៖ -បង្គា ១ខាំ ត្រាំទឹកអោយរីក ហើយបុក ឬកិនម៉ាសុីន អោយស្ទើរម៉ត់ ភ្លក់ផង បើបង្គាប្រៃ បន្ថយអំបិល -ម្ទេស ដាក់តាមចិត្ត បើចង់ហិរខ្លាំងបុកវា ឬកិនម៉ាសុីន បើមិនសូវចេះហិរ ហាន់វា -ម្សៅស៊ុបខ្នរ ៣ស្លាបព្រា -អំបិល ១ស្លាបព្រាស្ទើរ -ប៊ីចេង ប្រើក៏បាន មិនប្រើក៏បាន -ស្ករស ៣ស្លាបព្រាដែរ +វិធីធ្វើ-ដាក់ខ្ទះ ឆាម្ទេស ឲ្យស្ងួតតិច ចាំដាក់បង្គា ឬដាក់គ្រឿងមុនក៏បាន ដាក់ម្សៅស៊ុបខ្នរ អំបិល ប្រើភ្លើងតិចល្មម ឆាទាល់ចូលជាតិតែ១ ថែមម្ទេសឆាខ្លះ យកពណ៌ ឆាអោយចូលជាតិល្អសិន ទើបថែមស្ករស បន្ថយភ្លើងឲ្យស្ទើរអស់ ហើយភ្លក់មើល ឲ្យរសជាតិ ហិរ ប្រៃ ផ្អែម ។
ចំណាំ៖ បើអ្នកចូលចិត្តម្ទេសបុកយកម៉ងទៅ ហើយឆាភ្លែតបានហើយកុំអោយម្ទេសស្ងួត ហើយដាក់តាមចិត្តទៅ កាន់តែហិរ កាន់តែឆ្ងាញ់ ។
ទំព័រដើម វិជ្ជាមេផ្ទះ