ស្លឹកស្វាយ មិនដែលដឹងទេថាមានអនុភាពខាងព្យាបាលទឹកនោមផ្អែម និងជំងឺទាក់ទងនឹងសួតច្រើនយ៉ាងណាស់!

3375

ក្រៅពីប្រសិទ្ធភាពក្នុងការព្យាបាលជំងឺទឹកនោមផ្អែមស្លឹកស្វាយមានអត្ថប្រយោជន៍ចំពោះសុខភាពរាងកាយច្រើនយ៉ាងទៀតដូចជាអាចព្យាបាលអាការរាករូស គ្រុណក្តៅ ជំងឺពកសរសៃ គេងមិនលក់ ហឺត រលាក ទងសួត និង ផ្តាសាយ តិចតួចជាដើម។ ដូចគ្នានេះដែរស្លឹកស្វាយក៏អាចជួយកាត់បន្ថយសម្ពាធឈាម និងពង្រឹងសរសៃឈាមដែរ ។ ស្លឹកស្វាយក៏ត្រូវបានគេប្រើធ្វើជាតែដើម្បីជួយព្យាបាលជំងឺរ៉េទីន និងជំងឺសរសៃឈាមដែល បង្កដោយទឹកនោមផ្អែមយ៉ាងមានប្រសិទ្ធភាពផងដែរ។

ជំងឺទឹកនោមផ្អែមជាកើតឡើងនៅពេលរាងកាយមិនអាចប្រើប្រាស់សារធាតុអាំងស៊ុយឡាំងបានគ្រប់គ្រាន់ ឬ លំពែងឈប់ផលិតសារធាតុអាំងស៊ុយឡាំង។ កង្វះសារធាតុអាំងស៊ុយឡាំង ធ្វើឱ្យជាតិស្ករក្នុងឈាមកើតឡើងនិង បង្កជារោគសញ្ញាមួយចំនួនដូចជា ស្រេកទឹក បត់ជើងតូចញឹកញាប់ និងស្រកទម្ងន់ខុសប្រក្រតី ។

ស្លឹកស្វាយសម្បូរដោយវីតាមីនអាបេ និងសេ រួមទាំងសារធាតុចិញ្ចឹមច្រើនប្រភេទទៀត ដូចជា សារធាតុប្រឆាំងអុកស៊ីតកម្មហ្វ្លេវើណ័ដ(flavonoids)និងផេណុល(Phenols)។ ស្លឹកត្រួយខ្ចីមានសារធាតុតានីន (Tannins ឬ Anthocyanidins) ជួយព្យាបាលជំងឺទឹកនោមផ្អែម ដំណាក់កាលដំបូង និងមាន៣បេតា – តារាសេណុល(3 beta-taraxenol) និងអេទីលអាសេតាត(Ethyl Acetate) ដែលមានតួនាទីជួយសំយោគអាំងស៊ុយឡាំងដើម្បីជំរុញដល់ការបំលែងសារធាតុគ្លីកូសែន(Glycogen) និងGLUT4។

សារធាតុដែលចម្រាញ់ពីស្លឹកស្វាយអាចព្យាបាលជំងឺទឹកនោមផ្អែមបាន ពីព្រោះវាមានប្រសិទ្ធភាពកាត់បន្ថយជាតិស្ករក្នុងឈាម។ ស្លឹកស្វាយដែលល្អជាងគេសម្រាប់ប្រើជាឱសថព្យាបាល គឺត្រួយខ្ចីទន់ពណ៌ក្រហម ស្វាយ ចំណែកស្លឹកស្វាយចាស់ៗ ដែលមានពណ៌បៃតងចាស់ក៏អាចយកមកប្រើការបានដែរ ដោយហាលឱ្យស្ងួតទុកប្រើ។

វិធីធ្វើ និងប្រើប្រាស់៖
-យកស្លឹកស្វាយ៥ទៅ១០សន្លឹកដាំក្នុងទឹក១កាំសៀវតូច

-បន្ទាប់ពីដាំពុះត្រូវទុកចោល១យប់ដើម្បីឱ្យចេញជាតិពីស្លឹកស្វាយទៅក្នុងទឹក រួចច្រោះយកតែជាតិទឹក

-ត្រូវទទួលទានទឹកស្វាយនេះនៅពេលព្រឹកបន្ទាប់ពីភ្ញាក់ពីគេង

កំណត់ចំណាំ ៖ ការញ៉ាំទឹកស្វាយពោះទទេមុនអាហារពេលព្រឹកនឹងធ្វើឱ្យសម្រូបសារធាតុ កម្ចាត់ទឹកនោមផ្អែមនៃស្លឹកស្វាយអាចនឹងប្រព្រឹត្តទៅបានពេញលេញ។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

SHARE