គ្រឿងផ្សំ៖ ក្តាម ១៥-២០ធំល្មម, ស៊ុត ១-២គ្រាប់, ទឹកស៊ីអ៊ីវបន្តិច, អំបិលបន្តិច។ វិធីធ្វើ៖ បកក្តាមយកស្នូក រួចខ្វេះខ្លាញ់ក្តាមដាក់ចាន (ទុកស្នូកមួយឡែក) លាយជាមួយស៊ុត ទឹកស៊ីអ៊ីវ និងអំបិល ច្របល់ចូលក្នាឲ្យសព្វ។ បន្ទាប់មកដួសខ្លាញ់ក្តាមដាក់ចូលស្នូក យកទៅអាំងឆ្អិនល្មម ឬក្រៀម តាមចំណូលចិត្ត ជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖
វីដេអូវិធីធ្វើ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ