របៀបធ្វើនំទ្រាបបាយ!!

1587

របៀបធ្វើនំទ្រាបបាយ+គ្រឿងផ្សំ៖- ស្ករត្នោតល្អ ៦៥០ ក្រាម ស្ករស ១២៥ ក្រាម ទឹកធម្មតា ១២៥ មីលីលីត្រ – ដូងកោស ១០០ ក្រាម (ដូង ១,៥ ផ្លែ)- បាយដំណើបឆ្អិន ៦៥០ ក្រាម- ល្ងខ្មៅ ១ ក្តាប់

+វិធីធ្វើ៖ – ចំហុយអង្ករដំណើបឲ្យឆ្អិន ចាក់ស្ករត្នោត ទឹក និងស្ករសចូលក្នុងខ្ទះធំ – យកគម្របគ្រប ដាំរហូតដល់ឡើងជើងអង្ក្រង- នៅពេលស្ករឡើងជើងអង្ក្រង ចាក់ដូងកោសចូល ចាក់បាយដំណើបចូល- កូរចូលគ្នាឲ្យសព្វ ចាក់នំចូលក្នុងចានគោម ឬថាស ហើយកៀរឲ្យស្មើ- រោយល្ងលើនំជាការស្រេច- កាត់នំជាបួនជ្រុង នំអាចយកទៅទទួលទានបាននៅពេលត្រជាក់។

SHARE