គ្រឿងផ្សំ៖ គ្រាប់ត្នោតខ្ចី ៥-៨គ្រាប់, អង្ករដំណើប ១កំប៉ុង, ទឺក ៥កូនចាន, ខ្ទិះដូង កន្លះកូនចាន, ស្ករស ១០ស្លាបព្រាបាយ, អំបិល កន្លះស្លាបព្រាកាហ្វេ។ វិធីធ្វើ៖ ចិតសំបកគ្រាប់ឲ្យស្អាត រួចយកលាងទឹក ហើយចិតជាដុំតូចៗល្មម តាមចំណូលចិត្ត។
ដាក់ទឹកចូលឆ្នាំង ទុកមួយរំពុះ រួចដាក់អង្ករដំណើបចូល កូរឲ្យសព្វ ទុករហូតគ្រាប់អង្កររីកហើយទន់។ បន្ទាប់មកដាក់ស្ករស អំបិល ខ្ទិះដូង គ្រាប់ត្នោតចូល ច្របល់ចូលគ្នាឲ្យសព្វ គ្របទុកឲ្យឆ្អិន ហើយដួសដាក់ចានជាការស្រេច៕
វីដេអូវិធីធ្វើ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ