ឱសថធម្មជាតិព្យាបាលធ្លាក់ស

1627

*ជំងឺធ្លាក់សជាអ្វី?

​ជំងឺ​ធ្លាក់ស​ពុំមែន​ជា​ជំងឺ ប្លែក​អ្វី​សម្រាប់​ស្ត្រី​គ្រប់រូប​ទេ​ពោលគឺ ៣​ក្នុងចំណោម​ស្ត្រី​៤​នាក់​មាន​ជំងឺ​នេះ​ជំងឺ​ពុំមែន​ជា​ជំងឺ​កាមរោគ​ទេ ប៉ុន្តែ​វា​អាច​ចម្លង​តាម​ការ​រួមភេទ វា​បង្កឡើង​ដោយសារ​ការឆ្លង​មេរោគ​ផ្សិត ហៅថា​ឃែ​ន​ឌី​ដា (Candida) បណ្តាល​ជា​អាការ​រមាស់ ហើម និង​រលាក​ទ្វារមាស ។ វិធី​ព្យាបាល​ជំងឺ​ធ្លាក់ស មាន​លក្ខណៈ​ងាយ ស្រួល​និង​អាស្រ័យ​ទៅតាម​អាការ​ធ្ងន់ធ្ងរ​ឬ​អត់ ។​

*​តើ​ជំងឺ​ធ្លាក់ស​បណ្តាលមកពី​មូលហេតុ​អ្វី​?

​មេរោគ​ផ្សិត​ភាគច្រើន ជា​មេរោគ​Candida albicans ជា​ជំពូក​មីក្រូ​សារពាង្គកាយ​ដែល​កើតឡើង​ដោយ​ឯកឯង នៅ​បរិវេណ​ទ្វារមាស​ស្ត្រី ហើយ​ការ​រាលដាល​របស់​វា​ត្រូវបាន​ទប់ស្កាត់​ឱ្យ​ស្ថិតក្នុង​បរិមាណ​តុល្យភាព​ដោយ បាក់តេរី​ល្អ​នៃ​រាងកាយ​ស្ត្រី​ហៅថា Lactobacillus ។ ទោះជា​យ៉ាងណា​បាក់តេរី Lactobacillus មិនអាច​គ្រប់គ្រង ការ​រាលដាល​របស់ មេរោគ​ផ្សិត​Candida បាន​ទាំងស្រុង​ទេ ទើប​វា​បង្ក​ជា​ជំងឺ​ធ្លាក់ស ។ ភាគច្រើន​ជំងឺ​ធ្លាក់ស ដែល​បង្កដោយ​មេរោគ​ផ្សិត Candida មិន​ពិបាក​នឹង​ព្យាបាល​ទេ ហើយ​ការព្យាបាល​ច្រើនតែ​ធ្វើឡើង​តាម​វិធី “​ពិស​បង្ក្រាប​ពិស​” មានន័យថា​ប្រើ​មេរោគ​ផ្សិត​ផ្សេង​មក​ព្យាបាល​មេរោគ​ផ្សិត​ដែល​បណ្តាលឱ្យ​ធ្លាក់ស​នេះ ។​

​*រោគសញ្ញា​នៃ​ជំងឺ​ធ្លាក់ស​ស្ត្រី​

​ជំងឺ​ធ្លាក់ស​ស្ត្រី​មាន​ចេញ​រោគសញ្ញា​ងាយ​នឹង​ចំណាំ​មួយចំនួន ដែល​ស្ត្រី​គួរ​យល់ដឹង និង​ស្វែងរក​ការព្យាបាល ពីព្រោះ​ការពន្យារពេល​ព្យាបាល​អាច​នឹង​ធ្វើឱ្យ​រោគសញ្ញា​កាន់តែ​ធ្ងន់ធ្ងរ ៖ រមាស់​ ក្រហាយ​

– ធ្លាក់ស ក្នុង​បរិមាណ​តិច ឬ ច្រើន ដែលមាន​ពណ៌​ប្រផេះ និង​ខាប់ (​ទោះជា​ពេលខ្លះ​មាន​លក្ខណៈ​រាវ​ច្រើន​ក៏ដោយ​) មានការ​ឈឺចាប់​ពេល​រួមភេទ​ ឡើង​ដំបៅ​ និងឡើង​រោល ឬ​កន្ទួល​។

រូបមន្តធម្ម​ជាតិព្យាបាលជំងឺធ្លាក់ស៖

ព្យាបាល៖ ធ្លាក់ស

រុក្ខជាតិ៖ កញ្ឆែត

វិធីធ្វើ និងប្រើប្រាស់៖

-យកកញ្ឆែតប្រមាណ១០ទង បេះស្នោរចេញ លាងទឹកឲ្យស្អាត​ បេះស្លឹក និងក្ដិចឲ្យតូចល្មម

-យកទៅបុកទាំងស្លឹក និងដើម បុកឲ្យម៉ដ្ឋ

– បុកដើម្បីឲ្យចេញជាតិកញ្ឆែត រួចចាកទឹកដូង (ទឹកដូងខ្ចីមួយផ្លែ) ចូលចានកញ្ឆែត

– ច្របាច់កញ្ឆែតដើម្បីឲ្យវាចេញជាតិ

– ដាក់ស្បៃច្រោះយកកាកកញ្ឆែតចេញ ពូតយកតែទឹក រួចជាការស្រេច។

– អាចច្រកដបក្លាសេបាន តែត្រូវញ៉ាំឲ្យអស់ក្នុងមួយថ្ងៃ

-អាចញ៉ាំច្រើនដងឲ្យអស់ដូងមួយផ្លែនេះ អ្នកដែលមិនសូវចេះអាចលាយស្ករសបន្តិចបាន។

នេះជាវិធីដែល ក្មួយស្រី Socheata Pech និងជីដូនគាត់កំពុងអនុវត្តបានផលល្អ ហើយបានផ្ញើរមកខ្ញុំដើម្បីចែករំលែក។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

*សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឲ្យបានច្បាស់លាស់ វិធីខាងលើអាចប្រើនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

SHARE