ក្តាមឆាការី ឆ្ងាញ់អស់ទាស់ (វីដេអូវីធីធ្វើ)

1548

គ្រឿងផ្សំ៖ ក្តាម ២-៣ធំល្មម កាប់ជាដុំៗ (តាមចំណូលចិត្ត), ខ្ទឹមបារាំង ម្ទេសហាវ៉ៃ ស្លឹកជី ស្លឹកខ្ទឹម (តាមចំណូលចិត្ត), ម្សៅការី ២ស្លាបព្រាបាយ, ប្រេងឆា ខ្ទឹមសចិញ្រ្ចាំ។ គ្រឿងការី៖ ទឹកដោះគោស្រស់ ២៥០មីលីលីត្រ, ម្សៅការី  ទឹកប្រេងខ្យង មួយមុខ ២ស្លាបព្រាបាយ, ស្ករស កន្លះស្លាបព្រាបាយ, ទឹកស៊ីអ៊ីវ ៣ស្លាបព្រាបាយ, ម្ទេសឆា ១ស្លាបព្រាបាយ, ម្រេច អំបិល មួយមុខ ១ចុងស្លាបព្រាកាហ្វេ, ស៊ុត ២គ្រាប់។

វិធីធ្វើ៖ ដាក់ប្រេងឆាចូលខ្ទះឲ្យក្តៅ រួចដាក់ខ្ទឹមសចិញ្រ្ចាំចូលបំពងឲ្យឈ្ងុយ ហើយដាក់ក្តាមចូលឆា ៣-៤ត្រលប់ រួចគ្របទុកចោល។ លាយគ្រឿងការីទាំងអស់ចូលគ្នា ច្របល់ឲ្យសព្វចូលគ្នាល្អ។ ពេលក្តាមជិតឆ្អិនហើយ ដាក់ម្សៅការីចូល ឆាច្របល់ឲ្យសព្វ រួចចាក់គ្រឿងការីដែលលាយហើយចូល ឆាច្របល់ចូលគ្នា។ បន្ទាប់មកដាក់ខ្ទឹមបារាំងចូលឆា ៣-៤ត្រលប់ ហើយដាក់ស្លឹកជី ស្លឹកខ្ទឹម ម្ទេសហាវ៉ៃចូល ឆាច្របល់ចូលគ្នាឲ្យសព្វ ឆ្ងិនហើយដួសដាក់ចានជាការស្រេច៕

វីដេអូវីធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE