បាយមាន់ហៃណាំ វិធីងាយៗធ្វើហូបដោយខ្លួនឯង (វីដេអូវិធីធ្វើ)

1616

គ្រឿងផ្សំ៖ សាច់មាន់ ៤០០ក្រាម (សាច់ភ្លៅ ទ្រូង ស្លាប តាមចំណូលចិត្ត), ខ្ញី ៣៥ក្រាម ហាន់បន្ទះៗ, គល់ជីវ៉ាន់ស៊ុយ ២-៣គល់, អង្ករ ៥០០ក្រាម (អង្ករផ្កាម្លិះ) យកទៅលីង, ទឹក ៨០០មីលីលីត្រ។ គ្រឿងផ្សំទឹកជ្រលក់៖ ​ខ្ញីចិញ្ច្រាំ ១បាយ, ខ្ទឹមចិញ្ច្រាំ កន្លះស្លាព្រាបាយ, ម្ទេសហាន់ ១-២បាយ, សៀងចិញ្ច្រាំ ១ស្លាបព្រាបាយកន្លះ, ស្ករស ១ស្លាបព្រាបាយ, ទឹកស៊ីអ៊ីវ កន្លះស្លាបព្រាបាយ, ទឹកស៊ីអ៊ីវខាប់ ១ចុងស្លាបព្រាកាហ្វេ, ទឹកខ្មេះ ១/២-១ស្លាបព្រាបាយ។

វិធីធ្វើ៖ យកឆ្នាំងដាក់ខ្ញី គល់ជីវ៉ានស៊ុយចូល ចាក់ទឹកចូល រួចដាក់សាច់មាន់ចូល ស្ងោរឲ្យឆ្អិន។ មាន់ឆ្អិនហើយស្រង់មាន់ចេញ រួចអង្ករដែលលីងហើយចូល ហើយដាក់សាច់មាន់ចូលពីលើ រួចចំហុយវាប្រហែល ២០-២៥នាទី។ លាយគ្រឿងផ្សំទឹកជ្រលក់ទាំងអស់ចូលគ្នា កូរឲ្យសព្វ។ ឆ្អិនរួចរាល់អស់ហើយ រៀបចំបាយមាន់ស្ងោរដាក់ចាន និងទឹកជ្រលក់ ជាការស្រេច ឆ្ងាញ់អស់ទាស់៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE