វិធីធ្វើ៖
– យកត្រគួន៥ចាន កន្ទក់៥ចាន ត្រីស្ងោរ៥ចាន កំពឹស២ចាន កាកដូង៣ចាន ចុងឣង្ករ៥ចាន មេជីចេក១ដបកន្លះលីត្រ។ បរិមាណចំណីនេះយើងអាចដាក់ប្រទាលកន្ទុយក្រពើចិតយកសាច់២ធាងទៀតក៏ល្អ។
– លាយរួចហើយយើងអាចយកឲ្យមាន់ស៊ី ១ថ្ងៃ៣ពេល សម្រាប់មាន់អាយុ២អាទិត្យឡើង។
* វិធីធ្វើមេជីចេក៖
– ដើមចេកហាន់ ឬចិញ្ច្រាំ១០គីឡូ ស្កររងូ (កាកសំណល់ស្ករសពីរោងចក្រស្ករស) កន្លះគីឡូ
– យកកាកស្ករ ចាក់ចូលទឹក ១០លីត្រ ហើយកូរឱ្យសព្វ រួចយកចាក់ចូលក្នុងល្បាយចេក
– ចាក់ចូលផុង ឬក្រឡបិទគម្របឱ្យជិតទុក៤៥ថ្ងៃប្រើបាន។
វីដេអូ៖