វិធីធ្វើគាវបំពង ឆ្ងាញ់!

1675

វិធីធ្វើគាវបំពង+គ្រឿងផ្សំ៖- សម្បកគាវ ៤០ សន្លឹក- សាច់ជ្រូកបីជាន់ ១៥០ ក្រាម- ត្រាវ ២៥០ ក្រាម- អំបិលកន្លះស្លាព្រាកាហ្វេ ។
– ស្ករស មួយស្លាព្រាកាហ្វេ- ម្រេចមួយស្លាព្រាកាហ្វេកន្លះ- ស្លឹកខ្ទឹម ៥០ ក្រាម- ទឹកប៉េងប៉ោះមួយកូនចាន- ប្រេងសម្រាប់ធ្វើការបំពង ៦០០ ក្រាម- ខ្ទឹមសរ ២ ទៅ ៣ កម្ពឹស+វិធីធ្វើ៖- ក្នុងការធ្វើគាវ ជាដំបូងអ្នកត្រូវធ្វើស្នូរនំជាមុនសិន
១-ដាក់ចិញ្ច្រាំសាច់ជ្រូក ក៏ដូចជាត្រាវឲ្យម៉ត់ ជាមុនសិន។ ២-ជាបន្តមកទៀតនោះ គឺអ្នកត្រូវហាន់ស្លឹកខ្ទឹម ដាក់ចូលទៅក្នុងចានមួយ ដែលមានសាច់ជ្រូកនឹងត្រាវចិញ្ច្រាំ។ ហើយបន្តមកទៀតនោះ គឺអ្នកគួរបន្ថែមគ្រឿងទេសរសជាតិបន្ថែមចូលទៅក្នុងស្នូរគាវ ដោយមានដូចជា អំបិលកន្លះស្លាព្រាកាហ្វេ ស្ករស មួយស្លាព្រាកាហ្វេ ម្រេចមួយស្លាព្រាកាហ្វេកន្លះ។៣-សម្រាប់ស្នូរគាវអ្នកមិនគួរដាក់គ្រឿងទេសច្រើនពេកនោះទេពីព្រោះយើងញ៉ាំវាជាមួយនឹងទឹកជ្រលក់។+ ក្រោយពីធ្វើស្នូរគាវរួចមកនោះអ្នកគ្រាន់តែធ្វើការខ្ចប់គាវ ១-ដំបូងអ្នកត្រូវដាក់ដាំខ្លាញ់ឲ្យក្តៅជាមុនសិន ហើយអំឡុងពេលរងចាំខ្លាញ់ក្តៅអ្នកអាចខ្ចប់គាវជាមុនសិន។ ២-អ្នកត្រូវលា សម្រកគាវ បន្ទាប់ មក​ដួសយកស្នូរគាវ កន្លះស្លាព្រាបាយ នៅចំកណ្តាលសម្បកគាវ រួចធ្វើការគួច រឺខ្ចប់វាទៅតាមរូបរាងដែលអ្នកចង់បាន។៣-បន្ទាប់ពីខ្ចប់រួចមក អ្នកគួរបង់វាចូលទៅក្នុងខ្ទះខ្លាញ់ ដែលពុះនោះ រងចាំរហូតដល់នំរាងគ្រៀម ទើបស្រង់ចេញ គួរបន្តធ្វើបែបនេះរហូតដល់ អស់ស្នូរនឹងសម្បកគាវ។+ ការធ្វើទឹក ជ្រលក់សម្រាប់ទឹកជ្រលក់នៅអ្នកក៏សូវជាមានគ្រឿងផ្សំច្រើនប៉ុន្មានដែរដោយគ្រានតែ
– ដាក់ដុំខ្ទឹមបំពងឲ្យឈ្ងុយរួចបន្ថែម ទឹកប៉េងប៉ោះ អំបិលមួយចិប ព្រមទាំងទឹកបន្ទិចចូលកូរឲ្យសព្វចាក់ផ្ទេរកូរទៅក្នុងកូនចាន តូចមួយ។

SHARE