វិធីផ្សំចំណីមាន់ពីធម្មជាតិ សម្រាប់ឲ្យមាន់មានស៊ុតច្រើន និងគុណភាពល្អ

3476

ធាតុផ្សំ៖
– ដើមចេកខ្ចីល្មម ៣០គីឡូក្រាម
– កន្ទក់ ៣០គីឡូក្រាម
– ស្ករត្នោត ១គីឡូក្រាម
– កំទេចចុងអង្ករ ១គីឡូក្រាម
– ដីក្រហម ២គីឡូក្រាម
– អំបិល ២ស្លាព្រាបាយ
– លាមកគោស្ងួត ៤គីឡូក្រាម។


* វិធីធ្វើ៖
– ហាន់ដើមចេកជាចំណិតតូចៗ កិនបំបែកដីក្រហម និងលាមកគោឲ្យម៉ដ្ឋ
– លាយធាតុផ្សំទាំងអស់ចូលគ្នាឲ្យសព្វ។


* វិធីប្រើ៖
ផ្អាប់ល្បាយខាងលើក្នុងធុងគ្របទុករយៈពេល ៥ថ្ងៃ បន្ទាប់មកយើងអាចដាក់ចំណីនេះឲ្យមេមាន់សម្រាប់យកស៊ុតដែលមានអាយុចាប់ពី ៣-៤ ខែក្នុងមួយថ្ងៃ២ដង ដើម្បីឲ្យវាពងបានច្រើន និងមានគុណភាពល្អ។


អត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE