ដំណាំដូង ជាដំណាំមួយ ក្នុងចំណោមដំណាំកំពុងពេញនិយមក្នុងការដាំដុះលក្ខណៈចំការ!
1.ដូងតុកកែ
– ដូងតុកកែ ជាដូងដែលមានរសជាតិផ្អែមជាងគេ ក្រអូបឈ្ងុយ តែផ្លែតូច គូថស្រួច!2.ដូងក្រអូប
– ដូងក្រអូប ជាដូងដែលមានរសជាតិផ្អែម ក្រអូប តែចាញ់ដូងតុកកែ វាមានផ្លែធំល្មម មានគូថស្រួចបន្តិច អោយអោយទិន្នផលខ្ពស់ ជាជម្រើសសម្រាប់ការដាំប្រមូលផលផ្លែខ្ចី(ចាស់)! ពេញនិយមជាងគេបច្ចុប្បន្ន3.ដូងតឿ
– ជាប្រភេទដូងដែលមានរសជាតិមិនសូវផ្អែម តែផ្លែធំ ផ្លែមានរាងមូល សាច់ក្រាស់ជាជម្រើសល្អសម្រាប់ការដាំប្រមូលផលដូងទុំ!4. ដូងភ្លើង
-ដូងភ្លើងគឺជាដូងដែលងាយសំគាល់ព្រោះមិនងាយច្រលំនឹងដូងដទៃ ដោយសារផ្លែពណ៍របស់វា រសជាតិផ្អែម ផ្លែធំ សាច់ក្រាស់ ជាជម្រើសសម្រាប់ប្រមូលផលខ្ចី និងទុំ!**សង្ឃឹមថា នឹងមិនច្រលំឬហៅច្រលំគ្នា តឿក្រអូប ក្រអូបតឿ ភ្លើងតឿជាដើម ការហៅតឿព្រោះដោយសារមើលឃើញថាដើមទាប។សម្រួលអត្ថបទដោយ : ផ្សារកសិកម្មយើង
ទំព័រដើម ព័ត៌មានពេញនិយម