របៀបបណ្តុះសណ្តែក៖
-គ្រាប់សណ្តែក ២០០ក្រាម
-កញ្ជើមួយ ឬ ជាលដែលមានប្រហោងអាចច្រោះទឹកបាន
-ដីជីររសោះៗ ២គីឡូ
-ស្បៃមុង បួនបន្ទះ
-លាយទឹកក្តៅឧណ្ហៗក្នុងចានមួយ ទឹកក្តៅបីកែវ ទឹកត្រជាក់បីកែវ
-ត្រាំគ្រាប់សណ្តែកក្នុងទឹកក្តៅឧណ្ហៗ ចំនួនមួយម៉ោង
-យកបន្ទះស្បៃមុងទី១ ទៅលាតក្នុងកញ្ច្រែង
-ផ្សើមដីជីររសោះៗនោះ អោយសើមតិចៗ
-ចាក់ដីជីរចូលកញ្ច្រែង ហើយពង្រាយ អោយមានផ្ទៃរាបស្មើ
-យកគ្រាប់សណ្តែកដែលត្រាំ នេះ ទៅសម្រស់ទឹកចេញ ទុកមួយអន្លើ
-យកស្បៃមុង២បន្ទះ ទៅជ្រលក់ទឹកក្តៅឧណ្ហៗនោះ រួចពូតអោយស្រស់ទឹក ហើយយកមកក្រាល ពីលើដី រៀបស្បៃមុង អោយមានផ្ទៃរាបស្មើធេង
-យកគ្រាប់សណ្តែក យកមកពង្រាយ ពីលើស្បៃមុង អោយរាយស្មើគ្នា
-យកបន្ទះស្បៃមុងចុងក្រោយ ជ្រលក់ទឹកក្តៅឧណ្ហៗ ពូតហើយ លាតគ្របពីលើ
-ប្រស់ទឹកម្តងទៀត អោយសើមសណ្តែកស្មើគ្នា។
ដោយអ្នកស្រី កែវ ច័ន្ទបូរណ៍