គ្រឿងផ្សំ:ត្រយូងចេក-សណ្ដែកកួរ-ខ្ទឹមស ខ្ទឹមក្រហម-ម្ទេសហឹរ-កាពិ-បង្គាក្រៀម-ក្រូចឆ្មារ-សណ្ដែកដី-ការ៉ុត ក្ដាមប្រៃ-នំបញ្ចុក-ជីររណារ-ស្ករសនិងប៊ីចេង។
វិធីធ្វើ: មុនដំបូងត្រូវហាន់ត្រយូងចេកជាសរសៃៗ ប៉ុន្តែមានទំហំធំជាងល្បោយនំបញ្ចុកបន្តិច រួចយកវាទៅត្រាំទឹកលាយក្រូចឆ្មារ ដើម្បីកុំឲ្យសរសៃត្រយូងចេកឡើងពណ៌ខ្មៅ។បន្ទាប់មកទៀតត្រូវយកខ្ទឹមស ខ្ទឹមក្រហមបុកក្នុងត្បាល់ជាមួយម្ទេស រួចដាក់កាពិ ស្ករស និងប៊ីចេង មុននឹងបន្ថែមសណ្ដែកកួរ សណ្ដែកដី ក្ដាមប្រៃ ហើយច្របាច់ក្រូចឆ្មារចូលក្នុងត្បាល់ ហើយសឹមដាក់ត្រយូងចេកចូលនិងប្រើអង្រែបុកតិចៗឲ្យចូលជាតិ។
ក្នុងដំណាក់កាលនេះមានជម្រើសពីរ គឺចុងភៅអាចយកនំបញ្ចុកបុក ក្នុងត្បាល់ជាមួយត្រយូងចេក និងបង្គាក្រៀមក៏បាន ឬក៏ដួសត្រយូងចេកដាក់ចាន ហើយរោយបង្គាក្រៀមពីលើ ដើម្បីទទួលទានជាមួយនំបញ្ចុកក៏បាន។