គ្រឿងផ្សំ៖
-ពងមាន់ ១
-១០០ក្រាម សាច់ជ្រូកចិញ្រ្ចាំ
-១០០ក្រាម បង្គាស្រស់ ហាន់ល្អិតៗ
-ប៉ិគក់ ដើមខ្ទឹម ទំពាំងព្រេច ស្ពៃក្តោប ផ្សិតចំបើង (គ្រឿងបន្លែ ត្រូវហាន់ល្អិតៗគ្រប់មុខ ចំនួនរង្វាល់ខ្នាត មួយស្លាបព្រាធំ ស្មើគ្នា)
-ម្សៅឈូក ១ស្លាបព្រាកាហ្វេ(ដាក់ម្សៅមី ឬម្សៅឆា បើអត់ម្សៅឈូក)
-អំបិល ចុងស្លាបព្រាកាហ្វេ
-ម្រេច កន្លះស្លាបព្រាកាហ្វេ
-ស្ករ កន្លះស្លាបព្រាកាហ្វេ
-ប្រេងល្ង ១ស្លាបព្រា
-សំបកក្រៅ បន្ទះម្សៅមី
វិធីធ្វើ៖
១-លាយគ្រឿងនិងសាច់បញ្ចូលគ្នា។
២-ខ្ចប់ហើយបំពងខ្លាញ់ អោយស្រួយ។
៣-ស្ងោរអោយឆ្អិន ស្រង់មក ស្រូបទឹកស៊ុបមីគៀវ ថែមគ្រឿងគ្រៅ តាមចំណូលចិត្ត៕
ប្រភពពី ៖ អ្នកស្រី កែវ ច័ន្ទបូរណ៍