គ្រឿងផ្សំ៖
-ក្តាម-ខ្ញី-ម្ទេស-ស្លឹកខ្ទឹម-ស្រា-ទឹកស៊ីអ៊ីវ-ប្រេងល្ង
វិធីធ្វើ៖
១-ក្តាមសេះ២ ឬ៣ ១២០០ក្រាម ខ្ញីម៉ដ្ឋ៨០ក្រាម ដើមខ្ទឹម១៦០ក្រាម ម្ទេសទុំ២ផ្លែ
២-ទឹកឃ្មុំ៤ស្លាបព្រាបាយ ទឹកស៊ីអ៊ីវ ២ស្លាបព្រាកន្លះ ស្រា២ស្លាបព្រាកន្លះ ប្រេងល្ង១ស្លាបព្រាកាហ្វេ។
៣-ក្តាមសេះ បកស្នូក យកស្រកីចេញនិងលាងទឹកឱ្យស្អាតកាត់ជាដុំៗដាក់ចំហុយឱ្យឆ្អិនទើបស្រង់។
៤-ដាក់ខ្លាញ់ឬប្រេងឆា៣ស្លាបព្រាបាយ ចូលក្នុងខ្ទះរួចរង់ចាំខ្ទះក្តៅទើបចាក់ខ្ញីម៉ដ្ឋចូលបំពងបន្ទាប់មក ចាក់ក្តាមសេះឆ្អិនស្រាប់ចូលក្នុងខ្ទះ ឆាត្រឡប់ចុះឡើង ១ស្របក់
៥-ចាក់ដើមខ្ទឹម(កាត់ជាកង់)និងគ្រឿងផ្សំរសជាតិ និង ម្ទេសទុំចូលឆាត្រឡប់ឱ្យសព្វទើបគ្របខ្ទះ ឱ្យជិតរួចរំងាស់ប្រហែល៥-៦នាទីរហូតទាល់តែចូលជាតិគ្នា រួចស្រង់ដាក់ចានទទួលទាន ជាការស្រេច៕