គ្រឿងផ្សំ៖
-ល្ពៅ ១គីឡូ
-ទឹកដោះគោខាប់ ៩៥មីលីលីត្រ
-ទឹកដោះគោស្រស់ ២០០មីលីលីត្រ
វិធីធ្វើ៖
១.ចិតសម្បកល្ពៅអោយអស់ លាងទឹកអោយស្អាត រួចកាត់ជាដុំៗល្មម យកទៅដាក់ចំហុយប្រហែល ១៥-២០នាទី
២.បន្ទាប់មកយកល្ពៅដាក់ចូលម៉ាស៊ីនក្រឡុក ដាក់ទឹកដោះគោខាប់ និងទឹកដោះគោស្រស់ចូល ក្រឡុកចូលគ្នាអោយសព្វប្រហែល ៣-៤នាទី ហើយយកទៅដាក់ឆ្នាំងដាំអោយពុះ ជាការស្រេច។
អត្ថបទដោយ៖ THE iCON MEDIA